16/03/2020 19:17 GMT+7 Email Print Like 0

មូលដ្ឋាននានាទូទាំងប្រទេសបានអនុវត្តយ៉ាងសកម្មនូវវិធានការណ៍ជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ Covid-19

ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃជំងឺឆ្លង Covid-19 នោះ នាថ្ងៃទី ១៣ ខែមីនា  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19 នៃទីក្រុងបានស្នើអោយពិនិត្យនិងប្រមូលព័ត៌មានស្តីពីកាលវិភាគរបស់ភ្ញៀវទេសចរទាំងអស់ ដែលចូលមកទីក្រុងហាណូយពីតំបន់ដែលមានរោគរាតត្បាត ចាប់ពីថ្ងៃទី ១ ខែមីនា រហូតមកដល់ពេលនេះ ប្រសិនបើមានសញ្ញាក្អក ក្តៅខ្លួន អស់កម្លាំងគឺត្រូវដាក់នៅដាច់ដោយឡែកតាមគ្រឹះស្ថានវេជ្ជសាស្ត្រ។

ប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Nguyen Duc Chung បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19 នៃទីក្រុង


ប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Nguyen Duc Chung បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19 នៃទីក្រុងគោលដៅរបស់ទីក្រុងហាណូយគឺកាត់បន្ថយយ៉ាងតិចបំផុតចំនួនអ្នកឆ្លងនិងកុំអោយជំងឺឆ្លងរាលដាលក្នុងទីក្រុង។ លោក Nguyen Duc Chung ក៏បានបញ្ជាណែនាំដល់មជ្ឍមណ្ឌលវប្បធម៌និងប្រវត្តិសាស្ត្រនៅទូទាំងទីក្រុងអោយបញ្ឈប់ជាបណ្តោះអាសន្ននូវការទទួលភ្ញៀវទេសចរ រហូតដល់ដំណាច់ខែមីនាឆ្នាំ ២០២០ ដើម្បីសម្អាតបរិស្ថានរម្ងាប់មេរោគនិងអនុវត្តន៍ការបង្ការនិងទប់ទល់ជាមួយជំងឺឆ្លងអោយបានល្អ។

នៅខេត្ត Lai Chau ជាខេត្តមានខ្សែព្រំដែនជាង ២៦០ គីឡូម៉ែត្រ ជាមួយប្រទេសចិនហើយខេត្តក៏បានផ្សព្វ ផ្សាយយ៉ាងសកម្មអោយប្រជាជនជ្រាបដើម្បីអនុវត្តន៍ការប្រកាសវេជ្ជសាស្រ្តត្រឹមត្រូវពីកម្រិតមូលដ្ឋាន។ រហូតមកដល់ពេលនេះ ខេត្ត Lai Chau មិនទាន់រកឃើញករណីឆ្លងណាមួយក្នុងតំបន់នោះទេ។ លោកវេជ្ជបណ្ឌិត Bui Ngoc Chuyen ប្រធាននាយកដ្ឋានពិនិត្យអាសន្នរោគអន្តរជាតិ ដែលទទួលបន្ទុកការងារចត្តាឡីសក្តិនៅច្រកទ្វារព្រំដែន Ma Lu Thang បាននិយាយថា៖ “ប្រជាពលរដ្ឋទាំងអស់ មុនពេលដាក់ចូលតំបន់ដាច់ដោយឡែកសុទ្ធតែទទួលបានការពិនិត្យផងដែរ។ ពោលគឺសម្រាប់ជនរួមជាតិដែលមិនចេះអក្សរ យើងធ្វើការសម្ភាសនូវព័ត៌មានដែលទាក់ទងនឹងការប្រកាសវេជ្ជសាស្ត្រ ជាពិសេសរោគសញ្ញានិងទំនាក់ទំនងរបស់ពួគគេនៅក្នុងប្រទេសចិនតែម្តង។ ប្រសិនបើជនរួមជាតិដែលមិនចេះភាសាជាតិ យើងនឹងចាត់ចែងអ្នកបកប្រែ ហើយករណីដែលមានរោគសញ្ញាគួរអោយសង្ស័យ យើងនឹងធ្វើការសម្ភាសជាច្រើនដង ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាន”។

តំបន់ទេសចរណ៍ជាតិ Moc Chau ខេត្ត Son La សូម្បីតែនៅក្នុងថ្ងៃកំពូលនៃការបង្ការនិងទប់ទល់នឹងជំងឺឆ្លង Covid-19 ក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាច្រើនកុះករ។ ស្រុក Moc Chau បានបង្កើនធ្វើចត្តាឡីសក្តិស៊ើបអង្កេតនូវព័ត៌មានអំពីកាលវិភាគធ្វើដំណើររយៈពេល ១៤ ថ្ងៃ របស់ក្រុមភ្ញៀវពិនិត្យសីតុណ្ហភាពរាងកាយនិងផ្សព្វផ្សាយវិធានការបង្ការនិងទប់ទល់នឹងជំងឺ សម្រាប់ខ្លួនឯងនិងសហគមន៍ផងដែរ។

នៅខេត្ត Quang Binh គណៈកម្មាធិការប្រជាជនខេត្តបានសម្រេចផ្អាកការទទួលភ្ញៀវទេសចរនៅតំបន់ទេសចរណ៍និងតំបន់នានាទូទាំងខេត្ត ចាប់ពីថ្ងៃទី ១៧ ខែមីនា ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរនិងសុខភាពសម្រាប់សហគមន៍ទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ