• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានប្រទេសជាង ៤០ បានបញ្ជូនទំនិញជំនួយដល់ប្រទេសឥណ្ឌាដើម្បីឆ្លើយតបនឹងរលកទី២នៃជំងឺរាតត្បាតកូវីដ-១៩

នាថ្ងៃទី ២៩ ខែមេសា ប្រទេសឥណ្ឌាបានទទួលទំនិញជំនួយនិងការស្នើ ផ្តល់ជំនួយឧបត្ថម្ភពីប្រទេសចំនួនជាង ៤០ នៅលើពិភពលោក ដើម្បីជួយឲ្យ ប្រទេសឥណ្ឌាទប់ស្កាត់រលកទី ២នៃជំងឺកូវីដ-១៩។ សំភារៈបរិក្ខាដែលបានបរិច្ចាគភាគច្រើនជាឧបករណ៍ផ្ទុកអុកស៊ីសែន និងឧបករណ៍  ផលិតអុកស៊ីសែន រួមទាំងថ្នាំដង្កូវចាំបាច់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ផងដែរ។

ជើងហោះហើរជំនួយរបស់ UAE សម្រាប់ប្រទេសឥណ្ឌាថ្ងៃទី ២៩ ខែមេសា( រូបថត៖ ANI)


សេតវិមានបានឲ្យដឹងថាការផ្តល់ជំនួយលើកទីមួយនឹងរួមមានទាំងវត្ថុធាតុដើមដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ចំនួនជាង ២០ លាន ដូស រួមជាមួយឧបករណ៍ផ្ទុក អុកស៊ីសែនចំនួន ១.១០០ គ្រឿង ម៉ាស់ការពារប្រភេទ N95 ចំនួន ១៥ លានម៉ាស់ជាដើម។ ក្រៅពីនេះរួមមានទាំងថ្នាំ Remdesivir ចំនួន ២០,០០០ ដូស ដែលជាថ្នាំប្រឆាំងវីរុសត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរផងដែរ។ យោងតាមស្ថិតិរបស់គេហទំព័រ worldometers. info បានឱ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨៦.៨២៩នាក់ មាន ៣.៥០១ ករណី បានស្លាប់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ១៨.៧៥៤.៩២៥ នាក់ ដែលក្នុងនោះមាន ២០៨.៣១៣ នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top