• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពអង្ករវៀតណាមលើកទី ៣ នឹងរួមចំណែកក្នុងការលុបបំបាត់ការលំបាកសម្រាប់ផលិតកម្ម

មហោស្រពអង្ករវៀតណាមដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Long An (ភាគខាងត្បូងនៃប្រទេសវៀតណាម) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ “កសិកម្ម កសិករ និងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព”។

មហោស្រពអង្ករគឺជាសកម្មភាពសំខាន់នៃមជ្ឈិមសមាគមកសិករវៀតណាមនិងខេត្ត ក្រុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាកសិករ ពីពូជស្រូវ បច្ចេកទេសដាំដុះ បច្ចេកវិទ្យាសម្រាប់ការអភិរក្សនិងការកែច្នៃជាដើម។

ថ្លែងនៅក្នុងសន្និសីទកាសែតផ្សាយព័ត៌មានអំពីមហោស្រពអង្ករវៀតណាម នាថ្ងៃទី៦ ខែវិច្ឆិកា លោក Pham Minh Hung តំណាងសមាគមកសិករវៀតណាមភាគខាងត្បូងនិងជាអនុប្រធានគណៈកម្មាធិរៀបចំមហោស្រពបានឲ្យដឹង​ថា៖ “ទាំងអស់គឺឆ្ពោះទៅប្រជាកសិករវៀតណាម ជាពិសេសកសិករដាំស្រូវ - ដែលជាផលិតផលប្រពៃណីប៉ុន្តែកំ​ពុង​ជួបប្រទះការលំបាកជាច្រើននាពេលកន្លងទៅ។ នេះគឺជាគន្លឹះដែលគណៈចាត់តាំងមជ្ឈិមសមាគមកសិករ គណៈកម្មាធិការប្រជាជនខេត្ត Long An កំពុងព្រួយបារម្ភយ៉ាងខ្លាំងនិងចង់ដោះស្រាយផ្នែកមួយចំនួន នៅក្នុងមហោស្រពលើកនេះ ផងដែរ។

នៅក្នុងក្របខណ្ឌនៃមហោស្រពនេះ ជាលើកដំបូង អាជ្ញាធរមានសមត្ថកិច្ចបានប្រកាស logo ពាណិជ្ជសញ្ញាអង្ករវៀតណាម និងរៀបចំការប្រកួតប្រជែង “អង្ករឆ្ងាញ់មានពាណិជ្ជសញ្ញាវៀតណាម” សម្រាប់ជ្រើសរើសអង្ករមាន​គុណភាពល្អបំផុត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top