• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពផ្លែឈើភាគខាងត្បូងបានបើកនៅទីក្រុងហូជីមិញ


ទិដ្ឋភាពនៃមហោស្រពផ្លែឈើភាគខាងត្បូង 

រូមជាមួយសកម្មភាពដូចរាល់ឆ្នាំមហោស្រពឆ្នាំនេះ នៅមានការប្រឡងបង្ហាញថាសផ្លែឈើ៥មុខនិងមហោស្រពម្ហូបអាហារតាមដងវិថីអាស៊ី ដែលប្រព្រឹត្តទៅនាថ្ងៃទី១០មិថុនា។ លោក Bui Ta Hoang Vu នាយកមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ឆ្នាំ២០១៧នេះនឹងមានចំណុចថ្មីមួយចំនួនដូចជា ម្ហូបអាហារបានច្នៃពីផ្លែឈើនឹងបានបង្ហាញក្នុងមហោស្រព ជា​ពិសេសនឹងមានការជួបប្រាស្រ័យម្ហូបអាហាររវាងប្រទេសនានាក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងសហប្រតិបត្តិការ​ជាមួយទីក្រុងហូជីមិញ ទាំងលើវិស័យសេដ្ឋកិច្ចក៏ដូចជាការជួបប្រាស្រ័យវប្បធម៌ជាដើម”។

មហោស្រពផ្លែឈើភាគខាងត្បូងឆ្នាំ២០១៧នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០សីហាខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី

នា​ព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ​ចំពោះលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងសមាជិកគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥-៦ ខែសីហា។ បន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានជួបពិភាក្សាការងារ​។

Top