• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧


ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧

នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ មហោស្រពផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu Ha Long ឆ្នាំ២០១៧ បានបើកយ៉ាងឱឡារិកនៅទីក្រុង Ha Long ដែលពោរពេញទៅដោយសកម្មភាពវប្បធម៌គួរឲ្យទាក់ទាញ។ អស់រយៈពេល​ ៥​លើក​រៀបចំនោះ មហោស្រពនេះបានក្លាយទៅជាផលិតផលទេសចរណ៍និងជាឱកាសរួមចំណែកជម្រុញ ការជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ រវាងខេត្ត Quang Ninh និងប្រទេសជប៉ុន រួមចំណែកជាមួយតំបន់ដទៃបើកទូលាយទំនាក់ទំនងរវាងវៀតណាមជាមួយជប៉ុនផងដែរ។ លោក​ Pham Hong Ha ប្រធានគណៈ​កម្មាធិការ​ប្រជាជនទី ក្រុង Ha Long បានឲ្យដឹងថា៖ 

“មហោស្រពផ្កាសាគូរ៉ា-អង្គាសីល Yen Tu, Ha Long ឆ្នាំ២០១៧ រំពឹងថា នឹងនាំមកទស្សនីយភាពគួរឲ្យចាប់អារម្មណ៍នៃតម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់តំបន់ដី Quang Ninh និងតំបន់ដទៃរបស់ជប៉ុន មិនត្រឹមតែក្នុងសោភ័ណ្ណភាពដ៏ស្រស់ស្អាតរបស់ផ្កាសាគូរ៉ានិងផ្កាអង្គាសីលប៉ុណ្ណោះទេ ថែមទាំងក្នុងបរិយកាសពោរពេញទៅ​ ដោយ​ចំណងមិត្តភាពទៀតផង”។

ប្រការគួរឲ្យចាប់អារម្មណ៍ គឺក្នុងមហោស្រពនេះ ដើមសាគូរ៉ាចំនួន៥០ដើមនិងផ្កាសាគូរ៉ាចំនួន៥ពាន់ទងបានដឹកពីប្រទេសជប៉ុនមកកាន់ទីក្រុង Ha Long រីកស្គុះស្គាយនៅក្បែរ៦០ដើមផ្កាអង្គាសីល Yen Tu ។
មហោស្រព​នេះនឹងបានអូសបន្លាយ រហូតដល់ថ្ងៃទី១៥មិនាឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top