មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ៖ បញ្ហាថ្មីៗនិងលេចធ្លោជាច្រើននៅក្នុងទិសដៅអភិវឌ្ឍន៍ប្រទេស
មហាសន្និបាតលើកទី ១៣ របស់បក្ស ក្រោមប្រធានបទ៖“ ពង្រឹងការកសាង និងរៀបចំបក្សឲ្យត្រឹមត្រូវ និងប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំជំរុញឱ្យមានឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេស ពង្រីកកម្លាំងមហាសាមគ្គីភាពជាតិទាំងមូលផ្សារភ្ជាប់ជាមួយអំណាចសម័យកាល។ បន្តជំរុញការច្នៃប្រឌិតលើគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យស៊ីជម្រៅកសាងនិងការពារមាតុភូមិរក្សាបរិស្ថានសន្តិភាពនិងស្ថេរភាពខិតខំឆ្ពោះទៅពាក់កណ្តាលសតវត្សរ៍ទី ២០ ប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍ តាមរបបសង្គមនិយម”។ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីប្រតិភូចំនួន ១.៥៨៧ នាក់ក្រោមការដឹកនាំរបស់គណៈប្រធានដែលមានសមាជិកចំនួន ១៧ នាក់។ អញ្ជើញចូលរួមពិធីបើកនេះមានថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំបក្ស រដ្ឋរណសិរ្សមាតុភូមិវៀតណាមអ្នកមានគុណបំណាចចំពោះបដិវត្ត វីរៈអ្នកម្តាយវៀតណាម ឥស្សរជនបញ្ញាជន សិល្បករ ព្រះសង្ឃ អ្នកកាន់មុខតំណែងក្នុងសាសនានិងតំណាងយុវជនជំនាន់ក្រោយឯកអគ្គរដ្ឋទូត ភារៈធាវី ប្រធាននៃអង្គការអន្តរជាតិនានានៅទីក្រុងហាណូយបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី ១៣ របស់បក្ស។ ទីភ្នាក់ងារសារព័ត៌មាននិងសារព័ត៌មានក្នុងស្រុកនិងបរទេសជាច្រើនបានមកនិងផ្សព្វផ្សាយអំពីមហាសន្និបាតលើកទី ១៣ របស់បក្ស។
មហាសន្និបាតបានស្តាប់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋង្វៀន ភូត្រុង (Nguyen Phu Trong) ថ្លែងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ និងឯកសារដែលបានជម្រាបជូនដល់មហាសន្និបាត។ រូបថត៖ VNA
មហាសន្និបាតបានស្តាប់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong) ប្រធានអនុគណៈកម្មាធិការឯកសារថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ១២ ស្តីពីឯកសារដែលបានជម្រាបជូនដល់មហាសន្និបាតលើកទី ១៣ របស់បក្ស។ ក្នុងអាណត្តិ ២០២១-២០២៥ និងឆ្នាំបន្តបន្ទាប់គោលដៅអភិវឌ្ឍន៍រួមដែលបានកំណត់នៅក្នុងរបាយការណ៍នយោបាយគឺ៖ ការបង្កើនភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនិងសមត្ថភាពប្រយុទ្ធរបស់បក្ស កសាងប្រព័ន្ធស្អាតស្អំរឹងមាំ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្សរដ្ឋនិងរបបសង្គមនិយម ជំរុញបំណងប្រាថ្នានូវការអភិវឌ្ឍប្រទេសប្រកបដោយសម្បូររុងរឿងនិងសុភមង្គលលើកកម្ពស់ឆន្ទៈនិងកម្លាំងមហាសាមគ្គីភាពជាតិទាំងមូលផ្សារភ្ជាប់ជាមួយអំណាចសម័យកាល ជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហូបនីយកម្មនិងទំនើបកម្ម កសាងនិងការពារមាតុភូមិឱ្យបានរឹងមាំរក្សាបរិស្ថានសន្តិភាពនិងស្ថេរភាពកសាងនិងការពារមាតុភូមិ ខិតខំឆ្ពោះទៅពាក់កណ្តាលសតវត្សរ៍ទី ២០ ប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍ តាមរបបសង្គមនិយម”។
រហូតដល់ឆ្នាំ ២០២៥ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍមួយដែលមានវិស័យឧស្សាហកម្មទំនើប ដែលលើសកម្រិតប្រាក់ចំណូលមធ្យម។ នៅឆ្នាំ ២០៣០ ប្រទេសយើងនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានវិស័យឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូលមធ្យមខ្ពស់។ នៅឆ្នាំ ២០៤៥ ប្រទេសយើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
មហាសន្និបាតលើកទី ១៣ របស់ - ជាព្រឹត្តិការណ៍សំខាន់មួយ
ប្រទេសវៀតណាមបានបញ្ចប់បេសកកម្មកិច្ចការបរទេសទាំងពីររបស់ខ្លួនដោយជោគជ័យ
APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម
រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់
វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ
អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19
តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត
វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)
បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ
សាររបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ
វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង
ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ
ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព
កាសែតរូបភាពវៀតណាមបានចុះផ្សាយ នាខែមីនា ឆ្នាំ១៩៧៩ ដែលបានមិត្តភក្តិអន្តរជាតិស្វែងរក។
អនុវត្តន៍ភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០១៩ យ៉ាងប្តូរផ្តាច់
ទំនាក់ទំនងវៀតណាម – កម្ពុជាកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅនិងប្រសិទ្ធភាព។