21/01/2021 13:42 GMT+7 Email Print Like 0

មហាសន្និបាតលើកទី ១៣ របស់បក្ស ៖ កាសែត The Sunday Times វាយតម្លៃថា វៀតណាម​បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ក្នុងស្ថានភាពអំណោយផល

កាសែត The Sunday Times របស់សឹង្ហបុរីទើបបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃថា វៀតណាមកំពុងត្រៀមរៀបចំឲ្យព្រឹត្តិការណ៍នយោបាយដ៏សំខាន់គឺ មហាសន្និបាតបក្សលើកទី ១៣ ក្នុងស្ថានភាពអំណោយផល។

សកម្មភាពអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN)


ស្ថានភាពអំណោយផលទាំងនេះរួមមាន៖ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមត្រូវបានគ្រប់គ្រង ខណៈពេលដែលល្បឿនកំណើន​សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា នឹងមានល្បឿនលឿនជាង បើប្រៀបធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់។ លើសពីនេះទៅទៀត វៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសជាពិសេសគឺនៅពេលដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) ។ កាសែត The Sunday Times បានបញ្ជាក់ថាខណៈដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានជួបប្រទះនឹងស្ថានភាពដ៏លំបាក ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ទី ៥ របស់វៀតណាមបានបើកជើងហោះហើរដំបូង នៅខែធ្នូឆ្នាំ ២០២០។ លើសពីនេះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយក៏បានជួយលើកស្ទួយកិត្យានុភាពរបស់បក្សកុម្មុយនីស្ត​វៀតណាមចំពោះប្រជាជនផងដែរ៕
 

បណ្តាព័ត៌មានបានផ្សាយ