• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាត AIPA លើកទី៤១៖ ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងឆ្លើយតប


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ប្រធាន AIPA លើកទី៤១។ (រូបថត៖ quochoi.vn)
 

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋសភាវៀតណា ទទួលតំណែងជាប្រធានមហាសន្និបាតអន្តរសភាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៣ ហើយជាម្ចាស់ផ្ទះនៃមហាសន្និបាត AIPA លើកទី៤១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងឆ្លើយតប”។
 
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានអត្ថបទសរសេរដោយចំណងជើងថា “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងឆ្លើយតប”។ អត្ថបទនេះបាន ឲ្យដឹងថា មហាសន្និបាត AIPA ៤១ នឹងផ្ដោតសំខាន់ទៅលើការពិភាក្សា ហើយអនុម័តលើសេចក្ដីសម្រេចចិត្តនានាស្ដីពី៖ ការបង្កើនតួនាទីរបស់ សមាជិក សភាក្នុងការធានាការងារធ្វើនិងប្រាក់ចំណូលរបស់ពលការិនី ការទូតសភាដើម្បីសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពរបស់អាស៊ាន តួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់និងការស្ដារសេដ្ឋកិច្ចអាស៊ានឡើង វិញក្រោយពីវិបត្តិ Covid-19 បង្កើនតួនាទីរបស់ AIPA ក្នុងការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ានដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19។
 
នៅមហាសន្និបាត AIPA ៤១ រដ្ឋសភាវៀតណាមនឹងលើកឡើងគំនិត ផ្ដួចផ្ដើមដ៏សំខាន់ចំនួន២។ ទីមួយគឺ រៀបចំកិច្ចប្រជុំក្រៅផ្លូវការសមាជិក សភាវ័យក្មេង AIPA។ ទីពីរគឺ តភ្ជាប់សកម្មភាពរបស់ AIPA ជាមួយសកម្ម ភាពរបស់សហភាពអន្តរសភាពិភពលោក (IPU) ដោយផ្សាភ្ជាប់នឹងការ អនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍ ប្រកបដោយចីរភាព។
អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាប្រធាន AIPA រដ្ឋ សភាវៀតណាមសន្យាធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយការគាំទ្ររបស់ សភាសមាជិក AIPA ផ្សេងៗទៀត រៀបចំប្រកបដោយជោគជ័យនូវសកម្ម ភាពនានានៃឆ្នាំប្រធាន AIPA មហាសន្និបាត AIPA ៤១ ព្រមទាំងរួមចំណែក យ៉ាងជាក់ស្ដែងដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូរវាង AIPA-ASEAN ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top