15/05/2019 10:45 GMT+7 Email Print Like 0

មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ - Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ - Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ
 

 ពិធីបិទមហាបុណ្យវិសាខបូជានៃអង្គការ សហប្រជាជាតិ - Vesak 2019 បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែ​ឧសភា​ នៅមជ្ឈមណ្ឌល​វប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ។
 
អញ្ជើញចូលរួមក្នុងពិធី​មាន​វត្តមាន ឧបនាយករដ្ឋមន្រ្តី វៀតណាម Truong Hoa Binh ប្រធានព្រឹទ្ធសភា Bhutan លោក Tashi Dorji, ព្រះ​តេជគុណ  Phara Bhammapundit, ប្រធាន ព្រះតេជគុណ Thich Thien Nhon ប្រធាន​គណៈ​សង្ឃាភិបាល​នៃសមាគមព្រះពុទ្ធសាសនាវៀតណាម រួមទាំង សម្តេចសង្ឃព្រះសង្ឃ និងមេដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាសនា​ អង្គការពុទ្ធសាសនាមកពីប្រទេសនិងតំបន់ ដែនដីចំនួន ១១២ និងពុទ្ធសាសនិក​រាប់​ពាន់​នាក់​នៅ​ក្នុង​​និង​ក្រៅប្រទេស។
 
អញ្ជើញថ្លែង​សុន្ទរកថាបិទមហាពិធីបុណ្យ Vesak 2019 ព្រះតេជគុណ Thich Thanh Nhieu បាន​មាន​ពុទ្ធដី​កាថា​៖“​ជាមួយនឹ​ងប្រធានបទ: វិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាចំពោះ​ភាពជាអ្នក​ដឹកនាំ​សកល​និង​ទំនួល​ត្រូវ​​ក្នុង​ការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” បានលើកឡើង​អំពីសារៈ​សំខាន់​និង​អត្ថន័យ​ដ៏​អស្ចារ្យ​​នៃមហាពិ​ធីបុណ្យ Vesak 2019។ ជាពិសេ​ស គឺបញ្ជាក់ពីតម្លៃស្នូល​នៃសន្តិភាព​និងបញ្ញា​នៅក្នុង​ការប្រៀន​ប្រដៅ​ក្នុង​ព្រះធម៌នៃព្រះពុទ្ធ ហើយជាងពេល​ណាៗទាំងអស់ ត្រូវ​បានផ្សព្វផ្សាយយ៉ា​ង​ទូលំ​ទូលាយ​ក្នុង​សង្គ​​មសព្វ​ថ្ងៃនេះ​ ដើម្បី​កសាងការ​អភិវឌ្ឍដ៏ពិតប្រាកដនិងសន្តិភាពសំរាប់មនុស្សជាតិ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ