24/07/2017 10:26 GMT+7 Email Print Like 0

មហាពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាញក្ខន្ធវីរៈយុទ្ធជនពលី


 រូបថតៈ vov 

នាព្រឹកថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅវត្ត Vinh Nghiem ខ័ណ្ឌទី៣ ទីក្រុងហូជីមិញ មជ្ឈឹម សមាគម​ពុទ្ធសាសនា​វៀត​ណាមបានរួមសហការជាមួយក្រសួង ស្ថា​ប័នមាន សមត្ថកិច្ច​រៀបចំ​ពិធីបង្សុកូល​ឧទ្ទិសដល់​វិញ្ញាណក្ខ័ន្ធ​​វីរៈយុទ្ធជន​ពលីនិង​ជនមាន គុណូបការៈ ចំពោះបដិវត្តន៍​ដែលពលីជីវិត ​ក្នុងការសង្គ្រាម​រំដោះមាតុ​ប្រទេស​។

ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ​២០១៧ នៅទីធ្លារំដោះទីរួម ខេត្ត Quang Tri ខេ​ត្ត Quang Tri សមា​គមយុទ្ធជនកំពេងបុរាណ​ Quang Tri ឆ្នាំ១៩៧២ បា​នរួមសហការ ជាមួយ​សមាគម​ពុទ្ធសាសនា​វៀត​ណាម​ រៀ​បចំពិធី​​បង្សុកូល​ឧទ្ធិសដល់វិញ្ញាណ​ក្ខ័ន្ធវីរៈយុទ្ធជន ជនរួមជាតិ និ​ងជន​រង​គ្រោះនៃ​សង្រ្គា​​ម​ផង​​ដែរ​។ ពិធី​នេះបានរៀបចំឡើង​នៅទន្លៃ Thach Han ក៏ពិសិដ្ឋ។ បន្ទាប់ពីពិធី គណៈចាត់តាំងបា​នបណ្តែ​ត​ប្រទីព​លើទន្លេ Thach Han ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ