• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មមាញឹកជម្លៀសប្រជាជនទៅកាន់កន្លែងមានសុវត្ថិភាព មុនពេលព្យុះហ្គូនី (GONI) បោកបក់មកលើវៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (រូបថត៖ nhandan.com.vn)
 

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung  ស្នើឲ្យខេត្ត/ក្រុងត្រូវអំពាវនាវនាវានេសាទរកជម្រកមានសុវត្ថិភាព ឬមិនធ្វើដំណើរចូលទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ខ្ពស់ ក៏ដូចជាធ្វើការជម្លៀសប្រជាជនឲ្យចេញពីបន់គ្រោះថ្នាក់មុនពេលព្យុះនេះបោកបក់មកលើដីគោកផងដែរ។

នៅក្នុងកិច្ចប្រជុំកាលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយស្តីពីការឆ្លើយតបនឹងព្យុះ Goni ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Trinh Dinh Dung ប្រធានគណៈកម្មាធិការបញ្ជាដឹកនាំមជ្ឈិមផ្នែកការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនិងស្វែងរកជួយ សង្គ្រោះបន្ទាន់ បានស្នើឲ្យខេត្តនិងក្រុងនានាត្រូវតែមានភាពម្ចាស់ការក្នុងការទប់ទល់នឹងព្យុះហ្គូនី ព្រមទាំងបន្តជំនះពុះពាលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងព្យុះលេខ ៩ (Molave)។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យបញ្ជាការដ្ឋានការពារព្រំដែន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានជលផល រួមទាំងជាមួយបណ្តាខេត្តនិងក្រុង ដែលរងផលប៉ះពាល់ដោយព្យុះហ្គូនី ដោយជំរុញការអំពាវនាវនាវានេសាទត្រូវរកជម្រកមានសុវត្ថិភាព ឬមិនធ្វើដំណើរចូលទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ ក៏ដូចជាធ្វើការជម្លៀសប្រជាជនឲ្យចេញពីបន់គ្រោះថ្នាក់មុនពេលព្យុះនេះបោកបក់មកលើដីគោកផងដែរ។

លើសពីនេះទៀត ចាំបាច់ត្រូវធានាសុវត្ថិភាពសម្រាប់បឹងវារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រនិងទំនប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top