• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់អាស៊ានជួបជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម (រូបថត៖ TTXVN)


ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម បានមានប្រសាសន៍ថាកិច្ចប្រជុំលើកនេះពិតជាមានសារៈសំខាន់ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្រ្តីជាបន្តបន្ទាប់ក្នុងខែសីហាខាងមុខនេះ។ លោក Nguyen Quoc Dung បានបន្ថែមទៀតថាកិច្ចប្រជុំលើកនេះក៏ជាឱកាសសម្រាប់តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានអាចពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការបន្តអនុវត្តការងារនិងផែនការកសាងសហគមន៍អាស៊ាន ដើម្បីធ្វើឲ្យជាក់ស្តែងនូវកិច្ចសន្យាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក៏ដូចជាកិច្ចប្រជុំកំពូលពិសេសស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ ប្រកបដោយជោគជ័យរបស់ប្រទេសវៀតណាម ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាសកល Covid-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top