13/03/2020 13:46 GMT+7 Email Print Like 0

មជ្ឈដ្ឋានអ្នកជំនាញព្យាករណ៍ពីសេណារីយ៉ូវិបត្តិហិរញ្ញវត្ថុ


 អាជីវករនៅផ្សារហ៊ុនញូវយ៉កសហរដ្ឋអាមេរិក(រូបថត៖ THX / TTXVN)
 

សេដ្ឋកិច្ចវិទូ Jesse Colombo ដែលជាអ្នកធ្លាប់ បានព្យាករណ៍ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ បាន​ចាត់​​​ទុក​ថាពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុថ្មី ហើយវាអាចនឹងអាក្រក់ជាងមុន។ លោក Jesse Colombo ​បានក្រើនរំលឹកថាជំងឺ COVID-19 អាចក្លាយទៅជាកត្តាចំពោះ វិបត្តិថ្មីមួយ។
 
ទន្ទឹមនឹង​នេះ ការរាតត្បាតនៃជំងឺ COVID-១៩ បានបណ្ដាលឲ្យតម្រូវការធ្វើដំណើររបស់ប្រជាជនធ្លាក់ចុះ ជាពិសេស​គឺប៉ះពាល់ដល់វិស័យអាកាស ចរណ៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
 
កាលពី​ថ្ងៃទី ១២ ខែមីនា ក្រុមមន្ត្រីនាយកដ្ឋាន អាកាសចរណ៍ស៊ីវិលចិនបានឲ្យដឹងថា ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​នេះ បានរាយការអំពីការ
ខាតបង់​សរុបចំនួន ២០,៩៦ ពាន់ លានយ័ន (ប្រហែល ៣ ពាន់លានដុល្លារអាមេរិក) ក្នុងខែកុម្ភៈ​។​កា​រ​ធ្វើ​ដំណើរ​តាម​យន្ដហោះកាលពីខែកុម្ភៈកន្លងទៅបានធ្លាក់ចុះ ៨៤.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។​
 
មុននេះ ក្រុ​ម​ហ៊ុនអាកាសចរណ៍កូរ៉េខាងត្បួង Korean Air បានព្រមានថាការផ្ទុះឡើងនៃ COVID-១៩ អាចគំរាម​​កំហែងដល់ការរស់រានរបស់ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ របស់ប្រទេសនេះ បន្ទាប់ពីពាក់​កណ្តាល​​ពិភពលោក ​បាន​ដាក់កំហិតលើការធ្វើដំណើរ ចំពោះភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ