• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋានអ្នកវ័យក្មេងចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរូបភាពវៀតណាមនៅសាធារណរដ្ឋឆែក


មជ្ឈដ្ឋានអ្នកវ័យក្មេងចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយរូបភាពវៀតណាម
នៅសាធារណរដ្ឋឆែក 

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៧ ប្រជាជនសាធារណរដ្ឋឆែកនិងភ្ញៀវអន្តរជាតិជាច្រើនកុះករបានចូលរួមមហោស្រព ដោយបណ្ដាមិត្តវ័យក្មេងវៀតណាមនៅសាធារណរដ្ឋឆែក រៀបចំឡើង នៅទីក្រុង Praha ដើម្បីឧទ្ទេសនាមអំពីវប្បធម៌វៀតណាម។ ដោយមានឈ្មោះថា “មហោស្រព Banana” ឬហៅថា ”មហោស្រពចេក” ក្ដីប៉ុន្តែពិធិនេះ​មិនមែនជាការឧទ្ទេសនាមផលិតផលចែកឡើយ នោះគឺនិមិត្តរូបសម្រាប់ជំនាន់ទី ២ ទី ៣ នៃជនវៀតណាមប្រចាំនៅឆែក ដែលកំពុងបញ្ជាក់ពីខ្លួនឯងក្នុងដំណើរការសមាហរណកម្មក្នុងសង្គមសាមី ក៏ប៉ុន្តែជានិច្ចកាលមានមោទនភាពចំពោះប្រភពដើមរបស់ខ្លួន។ មកជាមួយព្រឹត្តិការណ៍នេះ ប្រជាជនឆែកនិងអន្តរជាតិដែលកំពុងរស់នៅ និងធ្វើការនៅឆែក មិនត្រឹមតែបានស្វែងយល់អំពីប្រវត្តិសាស្ត្រ ខឿនវប្បធម៌សម្បូបែប សក្ដានុពល​ទេសចរណ៍ វប្បធម៌ ម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍អំពីរបៀបរស់នៅ ដែលបង្ហាញដោយយុវជនវៀតណាម។ មិត្ត Nguyen Manh Tung សមាជិកនៃក្រុម VietUp ដែលជាក្រុមយុវជនវ័យក្មេងដ៏សំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះបានចែករំលែកថា៖

“ប្អូនៗ ចង់រៀបចំមហោស្រពនេះសម្រាប់ប្រជាជនឆែកឲ្យដឹងថា ជនវៀតណាមនៅទីនេះ មានទាំងជំនាន់ទី ២ និងទី ៣ ហើយគេមិនត្រឹមតែជាជនវៀតណាមចេះភាសាឆែក ឬលក់ដូរក្នុងហាងនីមួយៗប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពដោយឡែករបស់គេទៀតផង។ តាមរយៈកម្មវិធីនេះ ប្អូនៗមានបំណាងឧទ្ទេសនាមដល់ប្រជាជនឆែកនៅទីនេះ អំពីវប្បធម៌វៀតណាមនិងជំនាន់ជនវៀតណាមទី ២ នៅទីនេះ។ ប្អូនមានក្ដីសង្ឃឹមថាប្រជាជនឆែកនឹងទទួលស្គាល់ប្អូនៗជាជំនាក់ដែលមានអរិយធម៌ មានការអប់រំ ព្រមទាំងយល់ដឹងពីវប្បធម៌​វៀត​ណាមទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top