21/02/2021 00:01 GMT+7 Email Print Like 0

ភូមិអណ្តែតទឹកតឹនឡឹប(Tan Lap)

ដូចជាកោះមួយដែលព័ទ្ធជុំវិញដោយព្រៃស្មាច់លិចទឹកនិងបណ្តាប្រឡាយទឹកដ៏ខ្វាត់ខ្វែងដែលធ្លាប់ស្គាល់នៅតំបន់ខាងលិចនៃភាគខាងត្បូង។ មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក តឹនឡឹប (Tan Lap) (ស្រុក ម៉ុកហ័រ (Moc Hoa) ខេត្ត ឡុងអាន (Long An)) គឺជាទិសដៅដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរដើម្បីស្វែងយល់នូវជីវភាពរស់នៅតាមដងទន្លេនិងធម្មជាតិស្រស់ស្អាតនៅទីនេះ។

យើងភ្ញាក់ពីគេងនៅសណ្ឋាគារមួយដែលមានកម្ពស់ ៨ ជាន់ ស្ថតិក្នុងភូមិអណ្តែតទឹក តឹនឡឹប(Tan Lap) ដូច្នេះយើងងាយស្រួលមើលទៅទិសទាំង ៤ គឺ ព្រៃនិងទន្លេ ដែលនាំមកនូវអារម្មណ៍សុខស្រួលនិងស្រស់ស្រាយ។ សណ្ឋាគារនេះក៏ជាកន្លែងងាយស្រួលក្នុងការគយគន់ហ្វូង​កុកទំលើមែកដើមឈើខ្មាច់ ដើម្បីរកចំណី។

យើងបានចូលរួម ក្នុងសកម្មភាពជាច្រើនដើម្បីទស្សនានិងស្វែងយល់ភូមិអណ្តែតទឹក តឹនឡឹប ដូចជា៖ ដើរនិងទស្សនាផ្លូវឆ្លងកាត់ព្រៃស្មាច់ រហូតដល់ឡើងប៉មនិងគយគន់បក្សីនិងតំបន់ទេសចរណ៍ទាំងមូលទស្សនាកោះបក្សី ចែវទូកនិងទស្សនាភូមិអណ្តែតចូលរួមក្នុងការលេងល្បែងប្រជាប្រិយ។ ជិះទូកអូសខ្សែកាបក្រោមទឹកចែវ ទូកនិងទស្សនាបឹងផ្កាឈូកបឹងផ្កាព្រលិត ...

 


ភ្ញៀវទេសចរណ៍ស្វែងយល់នូវជីវភាពរស់តាមដងទន្លេនិងទេសភាពធម្មជាតិនៅភូមិអណ្តែតទឹក តឹនឡឹប (Tan Lap) ។


ផ្លូវឆ្លងកាត់តាមព្រៃស្មាច់មានទទឹង ១ ម៉ែត្រ ដែលស្ថិតខាងក្រោយព្រៃ ហើយមានប្រវែងសរុបប្រហែល ៥ គីឡូម៉ែត្រ ដែលជួយអ្នកទេសចរឱ្យដើរ និងស្វែងយល់ព្រៃស្មាច់លិចទឹកប្រៃនៅក្នុងមណ្ឌលទេសចរណ៍។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) 


អ្នកទេសចរធ្វើដំណើរលើស្ពានឈើមួយដើម្បីស្វែងយល់នូវភូមិអណ្តែតទឹក តឹនឡឹប(Tan Lap) ។ រូបថត៖ ង្វៀនលន់


សេវាកម្មចែវទូកដើម្បីមកទស្សនាបឹងផ្កាឈូក ស្ថិតក្នុងមណ្ឌលទេសចរណ៍។ រូបថត៖ ង្វៀនលន់






មកដល់ភូមិអណ្តែតទឹក តឹនឡឹប(Tan Lap) អ្នកទេសចរនឹងមានឱកាសគយគន់ប្រភេទបក្សីប្លែកៗជាច្រើនដែលរស់នៅទីនេះ។ រូបថត៖ ង្វៀនលន់
 

ចំណុចលេចធ្លោមួយទៀតរបស់ភូមិអណ្តែតទឹកតឹនឡឹប (Tan Lap)  គឺការបង្កើត“ កោះបក្សី” ដែលចិញ្ចឹមបក្សីនិងសត្វកុករាប់ពាន់ក្បាលដែលមកនៅទីនេះដើម្បីរកចំណីនិងជម្រកនៅ។ កោះនេះមានទីតាំងជ្រៅនិងដាច់ដោយឡែក ដូច្នេះប្រសិនបើអ្នកចង់មកទីនេះអ្នកត្រូវតែជិះទូកកាណូរឺទូកតាមប្រឡាយតូច។ 

មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក តឹនឡឹប (Tan Lap)  (ស្រុកម៉ុកហ័រ (Moc Hoa) ខេត្តឡុងអាន (Long An) មានផ្ទៃដី ១៣៥ ហិកតានិងតំបន់សតិបណ្ដោះអាសន្ន ៥០០ ហិកតាដែលត្រូវបានគ្រោងទុកដូចជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍និងបង្កើតតំបន់ទេសចរណ៍អេកូ នៅខេត្តឡុងអាន (Long An) និយាយដោយឡែកនិងតំបន់ដុងថាបមឿយ (Dong Thap Muoi) និយាយជារួម។

នៅលើកោះនេះ មានសត្វបក្សីនិងកុកដ៏ម្លែកនិងស្រស់ស្អាតជាច្រើនប្រភេទ ក៏មានពូជស្រូវកម្រដែលត្រូវបានរក្សាទុកនៅទីនេះ។

ការទស្សនាប្លែកៗដែលមណ្ឌលទេសចរណ៍នេះបានដាក់ឱ្យដំណើរការគឺការស្វែងរកភូមិអណ្តែតទឹកដោយទូកអូសខ្សែកាបក្រោមទឹក។ អ្នកទេសចរនឹងអង្គុយនៅលើទូកដែលគ្មានមនុស្សបើកនិងត្រូវបានទាញដោយខ្សែកាបក្រោមទឹក។ ដំណើរការនេះបានអនុវត្ត តាមដងទន្លេរាចសឹង (Rach Sung) ក្នុងមណ្ឌលទេសចរណ៍ និងឆ្លងដាត់បឹងផ្កាព្រលិតនិងបឹងផ្កាឈូក ដែលមានប្រវែងសរុបជិត ៣ គីឡូម៉ែត្រ។

នៅពេលយប់ ភ្ញៀវអាចបោះជំរុំក្នុងកណ្តាលព្រៃស្មាច់ដ៏ធំល្វឹងល្វើយករៀប​ចំពិធីជប់លៀងអាហារប៊ូហ្វេក្រៅជាមួយម្ហូបអាហារឈ្ងុយឆ្ងាញ់នៅភាគខាងត្បូងឬស្ទូចត្រីនៅពេលយប់ ដែលជាការលេងកម្សដែលមិនអាចបំភ្លេចបាននៅក្នុងភូមិអណ្តែតទឹកតឹនឡឹប (Tan Lap)  ./.

 

អត្ថបទ៖ សើនងា រូបថត៖ ង្វៀនលន់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាអត្ថបទបានផ្សាយ