ភូមិកំណើតសំឡឹងពីទីខ្ពស់
ប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនអ្នកនិពន្ធវៀតណាម ចូលរួមផ្ញើរូបថតឡើងបណ្តាញ Yourshot នៃសមាគម National Geographic (សមាគមភូមិសាស្រ្តជាតិអាមេរិក) https://yourshot.nationalgeographic.com មួយថ្ងៃកាន់តែកើនឡើងមិនមែនជាពិធីប្រឡងមួយ តែ Yourshot តែងទាក់ទាញសំណាក់ជាងថតរូបលើសកលលោក ពីព្រោះ gallery រូបថតមួយ សម្បូររូបថតរាប់លានសន្លឹក ប៉ុន្តែតែងគោរពភាពដើម នោះក៏ជាទីលានកម្សាន្តសម្រាប់អ្នកថតរូបវ័យក្មេង សម្តែងពិសោធន៍ និង រៀនសូត្រ។ រៀងរាល់ថ្ងៃ គណៈកម្មការរៀបរៀង ជាជាងថតរូបល្បីឈ្មោះ នឹងជ្រើសយករូបថតស្អាតបំផុត១២សន្លឹក ក្នុងរូបថតរាប់ពាន់សន្លឹក បានផ្ញើមកហៅថា Daily Dozen ម្យ៉ាងក៏មានអ្នកនិពន្ធចូលរួមច្រើនឆ្នាំ ប៉ុន្តែមិនដែលបានជ្រើសរើសចូល Daily Dozen គ្រាន់តែលើកនាមបានមួយថ្ងៃ ប៉ុន្តែនោះពិតជាកិត្តិសយសម្រាប់អ្នកចំណូលចិត្តប្រភេទថតរូបប្រពៃណីទាំងនេះ ។ កើតឆ្នាំ១៩៧៩ នៅក្រុងហាណូយ បញ្ចប់ការសិក្សាជំនាញទូរគមនាគមន៍អេឡិចត្រូនិច អនុបណ្ឌិតផ្នែកខាងទូរគមនាគមន៍ព័ត៌មាន នៅសកលវិទ្យាល័យ Chalmers ប្រទេសស៊ុយអែត (២០០៦) សព្វថ្ងៃរស់នៅ និង ធ្វើការនៅទីក្រុងសាយហ្គន។ មកជាមួយនឹងរូបថត ចៃដន្យពេលមួយប្រទះឃើញរូបថតស្អាតលើអ៊ីនធើណែត ត្រុង (Trung) សួរខ្លួនឯងធ្វើដូចម្តេចដើម្បីថតបានរូបថតបែបនេះ? ស្វែងយល់អំពីរូបថត ខែកញ្ញា ឆ្នាំ២០១៦ ត្រុង (Trung) ចាប់ផ្តើមបោះជំហានឈានចូល “ផ្លូវរងទុក្ខ” គ្រប់យ៉ាងចាប់ផ្តើម ជាមួយនឹងម៉ាស៊ីនថតរូប Nikon D7200។ ស្វែងរកអាននូវចំណេះ បទពិសោធន៍ អំពីរូបថត នៃបងៗជំនាន់មុន កាន់តែអានកាន់តែចំណូលចិត្ត ត្រុង (Trung) ចាប់ផ្តើមធ្វើដំណើរទៅរកជ្រុងឈរម៉ាស៊ីនថតសម្រាប់ខ្លួនឯង ជាអ្នកបច្ចេកវិទ្យា ម្លោះហើយត្រុង (Trung) រៀនយកបច្ចេកទេសធ្វើប្រព្រឹត្តិកម្មបន្តាប់ថតបានយ៉ាងឆាប់រហ័ស បែបនេះរូបថតរបស់ត្រុង (Trung) មួយថ្ងៃកាន់តែសុក្រិត ចាប់ផ្តើមកំណត់រូបសណ្ឋានរចនាបថមួយ។
Flycam តែងមានចំណុចខ្លាំងអំពីកម្ពស់ តែជ្រើសកម្ពស់បែបណា ដើម្បីមានទម្រង់ផ្ទៃសណ្តាប់ធ្នាប់មួយ បែរជារឿងមួយផ្សេង ខ្ញុំឃើញថាបច្ចេកទេសថតមូលដ្ឋានត្រូវល្អ “ហោះ” ទើបបានល្អ ហើយត្រុងផាម (Trung Pham) ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ ធ្វើបាននូវប្រការទាំងនោះ។ ជ្រើសរើសចំពេល ស្រមោលបង្កើតជាដុំ ទម្រង់ផ្ទៃរឹងមាំ ពណ៌ស្រាល គូរបង្កើតជាផ្ទាំងគំនូរ មិនមែនអ្វីដែរគូរឱ្យភ្ញាក់ផ្អើលទេ ពេលទើបតែកាន់ម៉ាស៊ីនបានត្រឹមតែជាងពីរឆ្នាំ ប៉ុន្តែរូបថតរបស់ត្រុង (Trung) បានជ្រើសបោះពុម្ពលើទស្សនាវដ្តីរូបថតអន្តរជាតិទំនុកចិត្ត មានទាំងសមាគម National Geographic។ ដណ្តើមបានរង្វាន់អន្តរជាតិច្រើន នាឆ្នាំ២០១៨ ធ្លាប់បានអញ្ជើញទៅទីក្រុងឡុងដ៍ ចូលរួមពិធីប្រគល់រង្វាន់ ប៉ុន្តែបែរជាមិនបាននិយាយដល់លទ្ធផលថតរូប តែស្ងាត់ៗធ្វើដំណើរ និង ថត ចាប់តាំងពីភូមិភាគខាងត្បូង រហូតដល់ភូមិភាគខាងជើង ទីកន្លែងណាកំពុងតែស្អាត ទីនោះគឺមានត្រុង (Trung) “ជួនកាលលង់អារម្មណ៍ រហូតដល់ភ្លេចទាំងការងាររបស់ខ្លួន ដែលកំពុងធ្វើ” ដូចត្រុង (Trung) បានទទួលស្គាល់៕
អនុវត្តន៍៖ លី ហ្វាងឡុង
ភូមិអណ្តែតទឹកតឹនឡឹប(Tan Lap)
ជនជាតិម៉ុងសែនថ្វាយរុក្ខទេវតា
រឿងនិទាននារី គាវ (Kieu) បានសម្តែងលើឆាកល្ខោនអាយ៉ង
ទីក្រុង ដាឡាត់(Da Lat) ប្រកបដោយភាពសុខដុម
មហស្ចារ្យ “អាណាចក្រ” ពើមូនៅស្រុកតីយ៉ាង (Tay Giang)
រតនវត្ថុជាតិទាំងពីរនៅសារមន្ទីរប៊ិញយឿង (Binh Duong)
អ្នកស្វែងយល់នូវមហាសមុទ្រ
ដ្រាយនូរ ដ្រាយសាប - មហាវីរកថាតីង្វៀន (Tay Nguyen)
ជ្រៃកេរដំណែលនៃវិហារអាទិទេព ថាញតាន (Thanh Tan)
វត្តស្រឡូង - អារាមសាមគ្គីសាមគ្គាជនជាតិខ្មែរ
ប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) - ស្នាដៃប្រណីតនៃសិល្បៈដាំប៉សឺឡែនហ្វេ
ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang)
ទីកន្លែងរក្សាការពិតស្តីពីប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa)
ក្រឡេកមើលភូមិកូធូន (Co Thon)
ភូមិថ្មបុរាណឡុកអៀន (Loc Yen)
ភូមិដាបៀ (Da Bia)
ចម្រៀងស័្វន (Xoan) ប្រាសាទហុងឡូ (Hung Lo)
វិហារឥស្លាម ស្វឹនឡុក (Xuan Loc)
Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An) គួរឱ្យចាប់អារម្មណ៍
វត្តត្រឹនក្វឹក (Tran Quoc)៖ ផ្កាឈូករីកកណ្តាលបឹងតីហូ (Tay Ho)
ភូមិថ្មខួយគី (Khuoi Ky)
ជិះទូកនាគ សន្តាប់ចម្រៀងហ្វេបណ្តោយតាមដងទន្លេហឿង (Huong)
តំបន់បឹង ណាហាង (Na Hang)
ផ្កាថ្ម
បង្គោលភ្លើងហ្វាសមុទ្របុរាណ ទៀនសា (Tien Sa)