17/01/2020 17:03 GMT+7 Email Print Like 0

ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)

ចម្ងាយ ១៥ គីឡូម៉ែត្រពីកណ្តាលរដ្ឋធានីហាណូយ​ (Ha Noi) ភូមិកុលាលភាជន៍ បាតត្រាង (Bat Trang)​ ក្នុងឃុំ បាតត្រាង (Bat Trang)​ ស្រុក​យ៉ាឡឹម (Gia Lam) បានក្លាយជាកន្លែងដ៏ល្អសម្រាប់ទស្សនានៅចុងសប្តាហ៍។ កុលាលភាជន៍បាតត្រា​ង ​(Bat Trang )​គឺជាផលិតផលដ៏​គំរូនៃកម្មវិធី OCOP នៅទីក្រុងហាណូយ។

មកដល់ភូមិ បាតត្រាង (Bat Trang ) អ្នកទេសចរគួរតែមកទស្សនាផ្សារកុលាលភាជន៍។ នេះគឺជាកន្លែងដាក់តាំង និងលក់ដូរនៅទូទាំងភូមិដែលបានរៀបចំក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ ២០០៤ ដែលមានឯកទេសលើផលិតផលកុលាលភាជន៍ បម្រើភ្ញៀវទេសចរមកពីជិតនិងឆ្ងាយ។

ចូលក្នុងទីផ្សារកុលាលភាជន៍នេះ បណ្តាផលិតផលពហុនូវរូបរាង ពណ៌ ដែលមានគុណភាពពីធម្មតារហូតដល់ល្អ។ តំលៃនៃផលិតផលកុលាលភាជន៍នេះជាសម្បូរបែបណាស់ មានផលិតផលទំនើបមានតម្លៃឡើងដល់ទៅដប់ លាន ប៉ុន្តែមានផលិតផលតូចៗ តម្លៃគួរឱ្យស្រឡាញ់ គ្រាន់តែពីរ ឬបីពាន់ដុង ដូច្នេះ ភ្ញៀវទេសចរមានជម្រើសកាន់តែច្រើន។ នៅទីនេះអ្នកទស្សនាមានឱកាសធ្វើផលិតផលកុលាលភាជន៍ដោយដៃ និងច្នៃប្រឌិតតាមចិត្ត​ ពី​ដី​ឥដ្ឋនិងតុបង្វិល។


ថ្នាក់បណ្តុះបណ្តាលមុខរបរកុលាលភាជន៍សម្រាប់ជំនាន់ក្រោយ នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស​អភិវឌ្ឍន៍​កុលាលភាជន៍
បាតត្រាង (Bat Trang )​ ។



វិចិត្រករឧស្សាព្យាយាមគូរ រូបតុបតែង​លើ​ផលិតផល​នីមួយៗ ប្រកបដោយហ្មត់ចត់។


កុមារចូលចិត្តតុបង្វិល។



ឡដុតបុរាណចុងក្រោយបង្អស់ នៅ​ភូមិ បាតត្រាង (Bat Trang) ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា
និងគយគន់។



ភ្ញៀវទេសចរអន្តរជាតិស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្រ្តរបស់ភូមិ បាតត្រាង (Bat Trang)។


អ្នកទេសចរអន្តរជាតិរីករាយនិងចាប់ចិត្តដែលបានឃើញដំណើរការនៃការគូរលើផលិតផលកុលាលភាជន៍។


ភ្ញៀវទេសចរអន្តរជាតិទិញផលិតផលកុលាលភាជន៍ នៅហាងមួយនៃភូមិ បាតត្រាង (Bat Trang)។
 


ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីប្រពៃណីរបរកុលាលភាជន៍ ឬប្រវត្តិសាស្រ្តនៃភូមិបុរាណដែលមានអាយុកាល ៥០០ ឆ្នាំនេះ។ អ្នកទេសចរគួរតែមកទស្សនាឡចាស់បានឡើយ។ នេះជាកន្លែងដែលប្រជាជននៅស្រុក បាតត្រាង (Bat Trang )បានដុតវត្ថុកុលាលភាជន៍តាំងពីរាប់ពាន់ឆ្នាំមុន។  នាបច្ចុប្បន្ន ឡមិនបានប្រើប្រាស់ទេ ប៉ុន្តែឡបានប្តូរទៅជាកន្លែងទេសចរណ៍។ នៅចុងសប្តាហ៍ សាលារៀនជាច្រើននៅរដ្ឋធានីហាណូយនិងតំបន់ជុំវិញបានមកទីនេះ ដើម្បីស្វែងយល់។

ក្រៅពីនេះអ្នកទេសចរក៏អាចទស្សនាផ្ទះបុរាណ វ៉ាន់វ៉ឹន (Van Van) -  ផ្ទះបុរាណស្អាតបំផុតទាំង ១០ នៅវៀតណាមដែលមានទីតាំងនៅចុងភូមិ បាតត្រាង (Bat Trang )។ ធំជាង ៤០០ ម៉ែត្រការ៉េ ផ្ទះបុរាណវ៉ាន់វ៉ឹន (Van Van) មានផ្ទះ ៣ ក្បាលដែលមានអាយុ ជិត ២០០ ឆ្នាំនិងមានរោងសិប្បកម្មធ្វើតាមរូបភាពឡដុតកុលាលភាជន៍។ ម៉្យាងទៀត ដាក់តាំងផលិតផលបុរាណរបស់ភូមិ  បាតត្រាង (Bat Trang )ដូចជា ថូនាគ ប៉ាន់ជ្រលក់កាចាពណ៌ខៀវ ពុម្ភធ្វើផលិតផលកុលាលភាជន៍...

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះភូមិ បាតត្រាង (Bat Trang) កំពុងផ្លាស់ប្តូរបច្ចេកវិទ្យាផលិតកម្ម ការរចនាផលិតផល។ ផលិតផលកុលាលភាជន៍ បាតត្រាង ( Bat Trang )ត្រូវបានប្រទេសជាច្រើនចាប់អារម្មណ៍និងបានលក់ នៅទីផ្សារធំ ៗ លើពិភពលោកដូចជា បារាំង ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ...។

ភូមិ បាតត្រាង (Bat Trang) គឺជាភូមិបុរាណមួយដូច្នេះនៅមានច្រកតូច ចង្អៀតជាច្រើន ធ្យូងថ្មបានពូនលើជញ្ជាំង ច្រកចេញចូលសមនឹងម៉ូតូ។ នៅពេលចូលក្នុងច្រកនេះ អ្នកទេសចរហាក់ដូចជាវង្វែងផ្លូវនៃភូមិរបរកុលាលភាជន៍ គួរឱ្យចាប់អារម្មណ៍ផងនិងសុខសាន្តជាចម្លែកណាស់។

ប្រសិនបើមិនមានពេលវេលាជាច្រើន អ្នកទេសចរអាចមកទស្សនាអគារ ៧ ជាន់ នៅដើមភូមិបាតត្រាង (Bat Trang)ដាក់តាំងគ្រប់ដំណាក់កាលធ្វើផលិតផលកុលាលភាជន៍និងគំរូឡដុតបុរាណ និងផ្តល់ព័ត៌មានសម្រាប់ភ្ញៀវស្វែងយល់។

មកដល់ភូមិ បាតត្រាង (Bat Trang) អ្នកទេសចរនឹងមានដំណើរកម្សាន្តការ ដើរទិញនិងស្វែងយល់គួរឱ្យចាប់អារម្មណ៍ ./.


ផលិតផលកុលាលភាជន៍ បាតត្រាង (Bat Trang )នៅរក្សានូវលក្ខណៈប្រពៃណី។


ផលិតផលកុលាលភាជន៍បានដាក់តាំងក្នុងឡដុតកុលាលភាជន៍បុរាណដើម្បីឱ្យអ្នកទស្សនាគយគន់។


ផលិតផលកុលាលភាជន៍បាតត្រាង (Bat Trang )ជាច្រើនប្រភេទ។


ផលិតផលប្លែកៗនិងសំបូរណ៍រូបរាងនិងប្រភេទ ដូច្នេះ ភូមិ បាតត្រាង (Bat Trang) ទាក់ទាញភ្ញៀវទេសចរជាតិ
និងបរទេសមកទស្សនានិងទិញទំនិញ។



ក្រៅពីផលិតផលកុលាលភាជន៍ប្រពៃណី ភូមិបាតត្រាង(Bat Trang) ក៏ផលិតផលិតផលថ្មីៗជាច្រើនប្រភេទ ដើម្បីឆ្លើយតបនឹងតំរូវការក្នុងស្រុក
និងនាំចេញតាមការបញ្ជាទិញពីបរទេស។


អត្ថបទនិងរូបថត៖ ខាឡុង - កុងដាត


បណ្តាអត្ថបទបានផ្សាយ