• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាគហ៊ុនភាវូបនីយកម្មដើម្បីគ្រប់គ្រងសហគ្រាសប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេសអនុវត្តការងារ​រៀបចំនិងផ្លាស់ប្តូរថ្មីអង្គភាពអាជីវកម្មរដ្ឋក្នុងដំ​ណាក់​​កាលពី ២០១៦-២០២០។ នេះជាសន្និ​សីទ​សំខាន់ សំដៅវាយតំលៃអំពីស្ថានភាពរៀបចំ ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គ​ភាព​អាជីវកម្មរដ្ឋក្នុងដំណាក់កាល២០១១-២០១៥ និង​នាំចេញ​ដំណោះស្រាយជំរុញដំណើ​ការ​​រៀបចំ ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គភាព​អាជីវកម្មរដ្ឋ ដំណាក់កាល ២០១៦-២០២០​ប្រកបដោយប្រសិទ្ធិភាព​និងជាក់​ស្ដែង​ថែមទៀត។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអះ​អាង​ថា៖         

“ ភារកិច្ចដើមដំបូង គឺត្រូវកំណត់ថាវិស័យណាជាវិស័យដែលបានរដ្ឋត្រូវ​ក្តាប់ជាប់និងវិស័យ​ណា​ជាវិស័យដែលរដ្ឋត្រូវដកចេញ។ ទស្សនះបញ្ជាណែនាំគឺ​វិស័យផលប្រយោជន៍សាធារណះនិងវិស័យបរាជ័យ​របស់ទីផ្សារគឺរដ្ឋត្រូវក្តាប់​ជាប់និងបញ្ជាណែនាំ។ ហើយវិស័យផ្សេងៗ រដ្ឋត្រូវដកចេញតាមអត្រាសមស្រប។ យោងតាមស្មារតីនេះ យើងត្រូវអនុវត្តយ៉ាងហ្មត់ចត់ដើម្បីត្រៀមរៀបចំអោយដំណើការភាគហ៊ុន​ភាវូប​នីយកម្ម៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ សំឡេងក្រោមពន្លឺព្រះអាទិត្យ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

Top