07/03/2019 14:15 GMT+7 Email Print Like 0

ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់

មក​ដល់​មណ្ឌល​ទេសចរណ៍"​វាល​ស្រែ​គ្មាន​ព្រំដែន" ភ្ញៀវ​​នឹងឈប់សំរាក ក្នុង​បរិស្ថានដ៏​ស្ងៀម​ស្ងាត់​​ នៅ​ព្រៃស្មាច់​ធម្មជាតិ​ដ៏​ធំល្វឹង​ល្វើយ និង​ដក​ដង្ហើម​ក្នុង​បរិយាកាស​បរិសុទ្ធ។

ធ្វើដំណើរពីទីក្រុងហូជីមិញ (Ho Chi Minh) ចំងាយប្រហែល ៩០ គីឡូម៉ែត្រ យើងខ្ញុំបានមកដល់"វាលស្រែគ្មានព្រំដែន" ឬហៅថាមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ដើមឱសថ ដុងថាបមឿយ (Dong Thap Muoi) ស្ថិតក្នុងឃុំ ប៊ិញផងថាញ (Binh Phong Thanh) ស្រុកម៉ូកហ័រ (Moc Hoa) ខេត្តឡុងអាន (Long An)។ នេះគឺជាទីកន្លែងដែលថតភាពយន្ត "វាលស្រែគ្មានព្រំដែន" ដ៏ល្បីឈ្មោះ របស់អ្នកដឹកនាំរឿង ង្វៀន ង៉ុកទឺ (Nguyen Ngoc Tu)។

លោក ប៊ុយ ដឹកថាំង (Bui Dac Thang) អគ្គនាយកក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ដើមឱសថ ដុងថាបមឿយ (Dong Thap Muoi) និងឱសថការី លោកស្រី ង គីមយុង (Nguyen Kim Dung) នាយិការទទួលបន្ទុកខាងត្រួតពិនិត្យគុណភាពរោងចក្រឱសថ ម៉ូកហ័រត្រាម (Moc Hoa Tram)។ ចំពោះមុខយើងខ្ញុំគឺជាទីស្ថានស្ងៀមស្ងាត់ និងរ៉ូម៉ាទិច រួមមាន៖ ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់ នៅទីកន្លែងមួយ ដែលបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវ។ ផ្លូវនានាហ៊ុមព័ទ្ធជុំវិញព្រៃដែលមានទំហំហ្រែល ១០០០ ហិចតា ស្ថិតនៅក្បែរព្រែក ដែលបង្កើតបរិយាកាសសុខសាន្តនិងអាកាសធាតុបរិសុទ្ធ។

 


ភ្ញៀវជិះទូកលើព្រែកដែលពោរពេញទៅដោយផ្កាព្រលិត ដើម្បីមកទស្សានាព្រៃស្មាច់ធម្មជាតិ។


មណ្ឌលទេសចរណ៍ក៏គឺជាព្រៃពិសេសនៃខេត្ត ឡុងអាន (Long An)។


ភ្ញៀវឆ្លងកាត់ត្រពាំងដែលទទួលអារម្មណ៍ចាប់ចិត្ត នៅពេលមកទស្សនា"វាលស្រែគ្មានព្រំដែន"។



ជិះកង់ជុំវិញព្រៃលើ​ផ្លូវ​​មានចំងាយប្រហែល ១៤ ម៉ែត្រ ដែលគ្របដណ្តប់ ដោយក្លឹនក្រអូបពីព្រៃស្មាច់
ធ្វើភ្ញៀវអណ្តែតអណ្តូង។



ធ្វើដំណើរក្នុងក្លឹនក្រអូបពីព្រៃស្មាច់។


ជិះកង់មកទស្សនាព្រៃស្មាច់។

 

មណ្ឌលអភិរក្សទំហំជាង ១០០០ ហិចតា ភ្ញៀវជិះទូកលើផ្ទៃព្រែកដែលពោរពេញទៅដោយផ្កាព្រលិត  និងមកទស្សនាព្រៃស្មាច់ធម្មជាតិ។ ដើមស្មាច់នៅទីនេះជាស្រស់ និងមានអាយុរាប់រយឆ្នាំ ថែមទាំងដើមរុក្ខជាតិជាសម្បូរប្រភេទ។ ភ្ញៀវអាចចែវទូក  kayak ធ្វើដំណើរតាមបណ្តោយព្រែក គយគន់ទេសភាពសុខសាន្តហើយទទួលអារម្មណ៍សេរីភាព ។ ក្រៅពីនោះ ភ្ញៀវក៏អង្គុយនិងស្ទូចត្រី ឬបង់សំណាញ់លើទន្លេ។ ថែមទាំងមុជទឹកទន្លេដ៏ថ្លាឆ្វង់ដែលអាចមើលឃើញបាតទន្លេ…

ក្នុងមណ្ឌលទេសចរណ៍នេះមានបក្សីនិងកុកជាច្រើនប្រភេទ។ នារសៀល អាកាសធាតុត្រជាក់ បក្សីនិងកុកប្រមូលគ្នានៅព្រៃ។ នាថ្ងៃពេញបូរមីនៃរដូវទឹកឡើង ក្រោមពន្លឺពីព្រះច័ន្ទ ភ្ញៀវនឹងគយគន់ទេសភាពរ៉ូម៉ាទិកនូវស្រមោលដើមស្មាច់ឆ្លុះលើផ្ទៃព្រែក។ ទេសភាពពិសេសនេះនៃតំបន់ទន្លេព្រែក នៅខាងលិចនៃភាគខាងត្បូង ដូចជាគំនូរមួយ ដែលធ្វើភ្ញៀវទេសចរណ៍បង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបានទេ។

ក្រៅពីនោះ មណ្ឌលក៏គឺជាព្រៃពិសេសនៃខេត្ត ឡុងអាន (Long An) ដាំដើមឱសថ និងផលិតបណ្តាផលិតផលធ្វើពីដើមឱសថនេះ។ ភ្ញៀវអាចយល់ដឹងប្រសិទ្ធភាពរបស់ដើមឱសថនិមួយៗ នៅពេលអានព័ត៌មានលម្អិតបានដាក់ភ្ជាប់លើដើមទាំងនោះ។ ទន្ទឹមនឹងនេះ ភ្ញៀវអាចមកទស្សនាដំណើរការកែច្នៃបណ្តាផលិតផលឱសថ ដូច​ជា​៖ ប្រេងស្មាច់ និងប្រើប្រាស់បណ្តាផលិតផលដែលធ្វើចេញដោយខ្លួនឯង។



ទីកន្លែងដាំដើមឱសថមានព័ត៌មានលម្អិតភ្ជាប់លើដើមនិមួយៗ
ដើម្បីភ្ញៀវអាចយល់ដឹងនូវប្រសិទ្ធភាពរបស់ដើមឱសថនេះ។



ថែទាំដើមឱសថមួយប្រភេទ។


ត្រាំជើងក្នុងទឹកឱសថ។


កសិផលនៅទីនេះគឺជាកាដូមានអត្ថន័យដែលយើងអាចជូនដល់សាច់ញត្តិនិងគ្រួសារ។

 

មកទស្សនាមណ្ឌលអភិរក្ស ភ្ញៀវគប្បីពិសាម្ហូបអាហារសាមញ្ញនិងពិសេសនៃតំបន់ទន្លេព្រែក ដូចជា៖ ដំឡូងមីស្ងោជាមួយទឹកខ្ទិះដូង ត្រីផ្ទក់អាំងពិសាជាមួយជីរនិងបាញ់ត្រាង ស៊ុបម៉ាំពិសាជាមួយបន្លែនិងផ្កាដែលលូតលាស់ក្នុងរដូវទឹកឡើងតែប៉ុណ្ណោះ … ម្ហូបអាហារទាំងនោះពិតជាម្ហូបសាមញ្ញ ប៉ុន្តែបានដាំនិងចិញ្ចឹមក្នុងមណ្ឌលទេសចរណ៍។ អាហារទាំងនោះពិតជាស្អាត ស្រស់ និងល្អសំរាប់សុខភាព សមស្របនឹងភ្ញៀវចូលចិត្តពិសាបន្លែនិងអ្នកបួស ផងដែរ។

មណ្ឌលទេសចរណ៍ "វាលស្រែគ្មានព្រំដែន" កំពុងបំរើសេវាកម្ម “រស់នៅកណ្តាលទេសភាពធម្មជាតិ”។ នេះគឺជារបៀបមួយដែលបង្កើនសុខភាព។ ភ្ញៀវបានស្វែងយល់ការរស់នៅ ចំនៅកណ្តលព្រៃឬបរិស្ថានធម្មជាតិ។  ដូច្នេះ ភ្ញៀវអាចជ្រើសរើសស្នាក់នៅបន្ទប់ ឬបោះជុំរំនិងសំរាក់នៅកណ្តាលបរិស្ថានធម្មជាតិ។ ទេសចរណ៍ធម្មជាតិសម្រស់ រួមមាន៖ ព្រៃស្មាច់ធម្មជាតិ ក្លឹនក្រអូបដែលបង្កើតអារម្មណ៍អណ្តែតអណ្តូង គ្មានទីកន្លែងណាមានទេ…/.

អត្ថបទនិងរូបភាព៖ ដាំងគីមភឿង


បណ្តាអត្ថបទបានផ្សាយ