មកដល់មណ្ឌលទេសចរណ៍"វាលស្រែគ្មានព្រំដែន" ភ្ញៀវនឹងឈប់សំរាក ក្នុងបរិស្ថានដ៏ស្ងៀមស្ងាត់ នៅព្រៃស្មាច់ធម្មជាតិដ៏ធំល្វឹងល្វើយ និងដកដង្ហើមក្នុងបរិយាកាសបរិសុទ្ធ។
ធ្វើដំណើរពីទីក្រុងហូជីមិញ (Ho Chi Minh) ចំងាយប្រហែល ៩០ គីឡូម៉ែត្រ យើងខ្ញុំបានមកដល់"វាលស្រែគ្មានព្រំដែន" ឬហៅថាមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ដើមឱសថ ដុងថាបមឿយ (Dong Thap Muoi) ស្ថិតក្នុងឃុំ ប៊ិញផងថាញ (Binh Phong Thanh) ស្រុកម៉ូកហ័រ (Moc Hoa) ខេត្តឡុងអាន (Long An)។ នេះគឺជាទីកន្លែងដែលថតភាពយន្ត "វាលស្រែគ្មានព្រំដែន" ដ៏ល្បីឈ្មោះ របស់អ្នកដឹកនាំរឿង ង្វៀន ង៉ុកទឺ (Nguyen Ngoc Tu)។
លោក ប៊ុយ ដឹកថាំង (Bui Dac Thang) អគ្គនាយកក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវ អភិរក្សនិងអភិវឌ្ឍន៍ដើមឱសថ ដុងថាបមឿយ (Dong Thap Muoi) និងឱសថការី លោកស្រី ង គីមយុង (Nguyen Kim Dung) នាយិការទទួលបន្ទុកខាងត្រួតពិនិត្យគុណភាពរោងចក្រឱសថ ម៉ូកហ័រត្រាម (Moc Hoa Tram)។ ចំពោះមុខយើងខ្ញុំគឺជាទីស្ថានស្ងៀមស្ងាត់ និងរ៉ូម៉ាទិច រួមមាន៖ ព្រៃស្មាច់ផ្កាពណ៌លឿងរីកដ៏ត្រចះត្រចង់ នៅទីកន្លែងមួយ ដែលបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវ។ ផ្លូវនានាហ៊ុមព័ទ្ធជុំវិញព្រៃដែលមានទំហំហ្រែល ១០០០ ហិចតា ស្ថិតនៅក្បែរព្រែក ដែលបង្កើតបរិយាកាសសុខសាន្តនិងអាកាសធាតុបរិសុទ្ធ។