29/06/2021 09:01 GMT+7 Email Print Like 0

ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី ២៨ មិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Thongloun Sisoulith។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ Hai Nguyen)


ក្នុងជំនួបនេះ  អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែគាំទ្រយ៉ាងមុតមាំនិងពេញទំហឹង ចំពោះកិច្ចការផ្លាស់ប្តូរថ្មី ការ ពារនិងកសាងប្រទេសឡាវ ដោយចែករំលែកជាមួយការលំបាករបស់ប្រទេសឡាវ នៅក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវពិតជានឹងជំនះរាល់ការលំបាកទាំងអស់និងអនុវត្តប្រកបដោយជោគជ័យ នូវសេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ៥ ឆ្នាំលើកទី ៩ ដែលបានដាក់ចេញ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានបញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរក៏នឹងប្តេជ្ញារួមគ្នាការពារនិងពូនជ្រុំទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ ឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើងលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា ការពិគ្រោះយោបល់និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅក្នុងបញ្ហាអន្តរជាតិនិងតំបន់ រួមចំណែករក្សាបាននូវសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការសម្របសម្រួលជាមួយប្រទេស កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីទាំងបីស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមដោយអនុវត្តន៍ផែនការសកម្មភាពដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំង បីរបស់កម្ពុជា - ឡាវ - វៀតណាមនៅឆ្នាំ ២០៣០។ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានិងជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ រួមទាំងអង្គការអន្តរជាតិ ដើម្បីគ្រប់គ្រងអភិវឌ្ឍនិងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងរួមជាមួយភាគីពាក់ព័ន្ធជំរុញការអនុវត្តន៍ដោយពេញលេញនិងប្រកបដោយប្រសិទ្ធ ភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិ បត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ។

បន្ទាប់ពីកិច្ចពិភាក្សាអគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ