30/08/2020 16:45 GMT+7 Email Print Like 0

ពុទ្ធបរិស័ទវៀតណាមរួមកម្លាំងកាយចិត្តកសាងប្រទេសជាតិ

នាព្រឹកថ្ងៃទី៣០ សីហា ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅជូនពរបុណ្យភ្ជុំបិណ្ឌនៅវត្ត Vinh Nghiem និងការិយាល័យទី២ - មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Truong Hoa Binh ជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV)


លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា បុណ្យភ្ជុំបិណ្ឌគឺជាតម្លៃមួយក្នុងចំណោមតម្លៃដ៏ធំធេងនៃពុទ្ធសាសនា ដោយស្របទៅនឹងជំនឿសែនដូនតារបស់ប្រជាជាតិវៀតណាម។ ទោះបីជាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយមិនសូវធំដូចឆ្នាំមុនៗនោះឡើយដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែរាល់តម្លៃដ៏ល្អប្រសើរទាំងអស់នៃបុណ្យភ្ជុំបិណ្ឌនៅតែត្រូវបានរក្សាដដែល។

តាងនាមសហគមន៍ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយ ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពុទ្ធសាសនាវៀតណាមបានអះអាងថា បុណ្យភ្ជុំបិណ្ឌគឺជារដូវកាលនៃការតបស្នងសងគុណ មិនត្រឹមតែចំពោះឪពុកម្ដាយ ជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកដែលបានពលីជីវិតដើម្បីមាតុប្រទេសទៀតផង។ ហេតុដូច្នេះ ពុទ្ធបរិស័ទលើទូទាំងប្រទេសប្ដេជ្ញាចិត្តរួមកម្លាំងកាយចិត្តកសាងប្រទេសជាតិ ព្រមទាំងជំរុញការងារសប្បុរសធម៌សង្គមឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ