• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពីធីបើកកិច្ចប្រជុំកំពូល G20

នាថ្ងៃទី ២១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលនៃក្រុម G20 ត្រូវបានបើកតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំក្រុមប្រទេស G20 បានប្តេជ្ញាចិត្តប្រើប្រាស់ធនធាននិងកិច្ចសហប្រតិបត្តិការទាំងអស់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។ លើសពីនេះទៀត ថ្នាក់ដឹកនាំប្រទេសនានាក៏ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

នៅក្នុងឯកសារព្រាងនៃសេចក្តីជូនដំណឹងរួម ថ្នាក់ដឹកនាំនៃក្រុមប្រទេស G20 ក៏បានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក​នៅតែ “មិនស្មើគ្នា មិនប្រាកដប្រជានិងមានហានិភ័យជាច្រើនដែរ” ។ គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រារព្វធ្វើឡើងនាថ្ងៃទី ២០ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានព្រមានស្រដៀងគ្នានេះដែរអំពីការបំផ្លិចបំផ្លាញនៃជំងឺរាតត្បាតសកលដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕


   តាម VOV5- វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top