22/03/2020 18:01 GMT+7 Email Print Like 0

ពិសេសក្បាច់គុនក្រមា

ក្រមា​ធា្លប់ជា​វត្ថុ​ជិត​ស្និទ្ធ​នឹង​ប្រជាជននៅ​​​ភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​ ប៉ុន្តែ​ក្នុង​កាលៈ​ទេសៈ​​ស្ថានភាព​កំណត់​ណាមួយ​ ក្រមា​​បាន​ក្លាយជា​អាវុធ​សម្រាប់​ការពារ​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

គ្រូ​គុន​ ហូ​តឿង​ (Ho Tuong) ​(បក្ស​​​ពិភពគុន​ តឹន​ខាញ​បាត្រា (Tan Khanh Ba Tra) ​- Takhado) ទទួលស្គាល់​ក្រមា​ជា​អាវុធ​មួយ​ប្រភេទ​ នៅក្នុង​​ឃ្លាំង​ក្បាច់​គុន​បុរាណ​​វៀតណាម​។ ប្រភេទ​អាវុធនេះ​ ក៏មាន​ក្បាច់​គុន​ពិសេ​សដោយ​ឡែក​ ដូចជា​អាវុធជិត​ដិតដទៃទៀត​ ​​នៅ​ក្នុង​ក្បាច់​គុន​ដូចជា​៖​ ដាវ កាំបិត លំពែង​ ដំបង​ជាដើម។ល។ បក្ស​គុន​ជាច្រើន ​តែង​មាន​ក្បាច់​គុន​ក្រមា ​​ដោយមាន​​របៀប​​វាយ​ របៀប​ប្រើប្រាស់​ខុសប្លែក​ពី​​គ្នា​ ក្នុង​នោះ​បក្សគុន​ ថាញ​ឡុង​ (Thanh Long) មាន​ក្បាច់​គុន​ “ញុង​ធឹត (Nhung Thuat) (ក្បាច់​គុន​ចេញពី​សំពត់)​” បក្ស​ពិភព​គុន តឹន​ខាញ​​បាត្រា (Tan Khanh Ba Tra) ​មាន​ក្បាច់​គុន​ “ដាវ​វូ​ធៀនកឹន​ (Dao Vu Thien can)​” (កន្សែង​មេឃា​ធ្វើ​​​​ភ្លៀង​វឹក​វរ​)។​

“ក៏ដូចជា​​ដងរែក​ កណ្តៀវ​ ប្រភេទអាវុធ​​​ក្រមា​ ក៏ជា​គ្រឿង​ប្រើប្រាស់ប្រចាំ​ថ្ងៃ​ របស់​​ប្រជាជន​។ តែម្យ៉ាង​ ដោយ​ថតភាព​ជាក់ស្តែង​នៃ​​​ជីវភាព​រស់នៅ​ បាន​ប្រែ​ក្លាយ​ប្រភេទ​គ្រឿង​ប្រើប្រាស់នេះ​ ឱ្យ​ទៅ​ជា​អាវុធ​ប្រយុទ្ធ​ ដើម្បី​ការពារ​អាយុជីវិត​ និងទ្រព្យ​សម្បត្តិ​នៃ​អ្នក​ប្រើប្រាស់” គ្រូ​គុន ​ហូតឿង ​​(Ho Tuong) ផ្តល់​មតិបន្ថែម​។

    

 ក្បាច់​គុន​​ក្រមា​ពិសេស ​​នៅ​ក្នុង​ប្រព័ន្ធ​ក្បាច់​គុន​​បុរាណ​វៀតណាម​ បង្កើត​ដោយ​ដូន​តាយើង​។


ក្នុង​ប្រព័ន្ធ​ក្បាច់​គុន​បុរាណ​វៀតណាម​ បក្ស​គុន​និយម​ជាច្រើន​ មាន​ក្បាច់​គុន​បង្កើត​ចេញពី​ក្រមា​ បក្ស​គុន​ថាញ​ឡុង​ (Thanh Long) មាន​ក្បាច់​គុន​ “ញូង​ធឹត​(Nhung Thuat)” - ក្បាច់គុន​ចេញពីសំពត់​។


 បក្ស​​ពិភព​​​គុនតឹន​ខាញ​​បា​ត្រា (Tan Khanh Ba Tra) (Takhado) មាន​ក្បាច់​គុន “ដាវ​វូ​ធៀន​កឹន (Dao Vu Thien can)” - កន្សែង​​មេឃា​ធ្វើ​​ភ្ញៀវ​​វឹក​វរ​។​


 ប្រើកម្លាំង​បោះ​កន្សែង​​វាយ​ប្រហារ​។​


ក្រមា​ប្រើធ្វើ​ជា​អាវុធ ​តែង​បាន​អ្នក​ស្រុកប្រើប្រាស់​រ​មូល​ធ្វើ​ឱ្យ​​​កម្រាស់ ធ្ងន់​ ដើម្បី​ងាយ​ប្រើប្រាស់​ និង​បង្ករ​របួសខ្លាំង​​។


 ក្រមា​បាន​បញ្ចូលទៅ​ក្នុង​​ប្រភេទ​អាវុធ​ទន់​ ម្លោះហើយការ​​ប្រើប្រាស់​កន្សែង​ទន់​ ស្តើង​ និង​ស្រាលក្លាយ​​ជា​អាវុធ​​មួយ​ យ៉ាង​មានប្រសិទ្ធភាព​ ទាមទារ​អ្នកប្រើប្រាស់​ត្រូវ​មាន​មូលដ្ឋាន​​ក្បាច់​គុន និង​ហ្វឹក​ហាត់​ស្ទាត់​ជំនាញ​។​

 

ចំណុះ​​កម្រង​អាវុធ​ទន់​ ម្លោះ​ហើយ​ក្រមា​​មាន​បច្ចេកទេស​ដោយ​ឡែក​ ទាមទារ​សិស្សគណ​ ត្រូវមាន​បំណិន​រឹង​មាំ​។ លម្អិត​ កម្លាំង​នៃ​អាវុធ​ក្រមា​ ស្ថិត​នៅ​លើ​បច្ចេកទេស​គ្រវាត់​ ថ្ពុក​ ខ្ទាស់ ចងជាដើម។ល។ លក្ខណៈ​ទន់ ស្វិត​​ ងាយ​បោះ​ចេញ​ ទាញ​​ចូល​​ ម្លោះ​ហើយ​អ្នក​ប្រើប្រាស់​ពូកែ​ អាច​វាយប្រហារ​ចន្លោះ​ពី​ចម្ងាយ​ ជិត ​ដោយ​ស​ភាព​រស់រវើក​។​

ព័ត៌មាន​បន្ថែម​អំពី​ប្រភេទ​អាវុធ​​និយាយ​ខាងលើ​ អ្នក​​គ្រូ​គុន​ ហា ធី​អៀន​អ្វ័ញ​ (Ha Thi Yen Oanh) អនុប្រធាន​សហសម្ពន្ធ​ក្បាច់​គុន​បុរាណ​ទីក្រុង​ហូជីមិញ​ឱ្យដឹង​ថា ជា​អាវុធ​ទន់មួយប្រភេទ ​ ក្រមា​​ងាយ​រុំ​ព័ទ​ ចង​​ដៃ​គូ​ជាដើម​។ល។ កម្លាំង​នៃ​ក្រមា​មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់​ ពឹងផ្អែក​លើ​អ្នក​ប្រើប្រាស់​ទាញយក​បាន​ស​ភាព​រស់​រវើក​​នៃដៃ កដៃ​ និង​សាច់ដុំ​ផ្សំនឹង​ស្នៀត​ដើរ​​ ស្នៀត​នៃ​ដង​ខ្លួន​។​

ហេតុនោះ​ហើយ​ ដើម្បី​បញ្ចេញ​ក្បាច់​គុន​ឱ្យ​បាន​គ្រប់គ្រាន់ ​នៃ​អាវុធ​ដែល​ហាក់​​ដូចជា​ប្លែក​​ឆ្ងាយ ​តែ​​​ធ្លាប់​ជិត​​ដិត​នេះ ទាមទារ​សិស្ស​គណ​ត្រូវ​​ស៊ី​ចង្វាក់ បត់បែន​ ស្រទន់ រហ័ស​ ខ្លាំងពូកែ លំនឹង​ជាដើម។ល។ ឧទាហរណ៍​ ពេល​សិស្ស​គណ​ប្រើ​ក្រមា​​ទុក​គ្រវាត់​រុំ​អាវុធ​​ដៃគូ​ អាច​​កន្ត្រាក់​​ឱ្យ​ធ្លាក់ ពេល​វាយ​ក្រមា​ទៅលើ​ដៃ​គូ​ អាច​ធ្វើឱ្យ​​ដៃគូ​ក្រ​ហារ​ ស្រវាំងភ្នែក​​។​

ក៏​តាម អ្នក​​គ្រូគុន​ ហា​ ធីអៀនអ្វ័ញ​ (Ha Thi Yen Oanh) ​សិស្ស​​គណ​​កម្រិត​​​មធ្យម​ (ខ្សែក្រវាត់ខៀវ​ចំណាស់​​ មាន​ន័យ​ថា​ហាត់មាន​​គុនតាំងពី​​មួយ​ឆ្នាំ​ឡើង​ទៅ​) ឡើង​​ទៅ​ សុទ្ធតែ​អាច​ហាត់​ក្បាច់គុន​ ដាវវូធៀន​កឹន (Dao Vu Thien Can)។ ម្យ៉ាង​ ដើម្បី​ហាត់​និងបញ្ចេញ​​បាន​​ត្រឹមត្រូវ​នូវ​ក្បាច់គុន​ពិសេស​នេះ សិស្សគណ​ត្រូវ​​សម្រេច​​​វិជ្ជា​កម្រិត​​​អ្នក​បង្វឹក​ (ក្រវាត់​លឿង​ មានន័យ​ថា​ហាត់​មាន​គុន​បាន​៣ឆ្នាំ​​ឡើង​ទៅ​)។​

    

 ក្រមា​​យក​តាម​ខ្លួន ប្រើប្រាស់ដូច​គ្រឿង​អាលង្ការ​ ប៉ុន្តែ​ពេល​ចាំបាច់​នឹង​ក្លាយជា​អាវុធ​ខ្លាំង​សម្រាប់​ការពារ​ខ្លួន​។​


 ប្រើ​ក្រមា​គ្រវាត់​រុំ ក និង​វាយ​បង្រ្កាប​ដៃគូ​។​


 ប្រើ​ក្រមា​ខ្ទាស់ដៃ​ដៃគូ​​យ៉ាងមាន​​ប្រសិទ្ធភាព​។


 លា​ក្រមា​វាយប្រហារ​ចំមុខ​និង​ភ្នែក​ដៃគូ​ ជា​ក្បាច់​វាយ​ប្រហារ​ចៃដន្យ​យ៉ាង​មានប្រសិទ្ធភាព​។​


 ប្រើ​ក្រមា​ខ្ទាស់​ជើង​ដៃគូ​ និងកន្រ្តាក់​ខ្លាំង​ធ្វើ​ដៃ​គូដួលរលំ​។​


ប្រើក្រមា​ខ្ទាស់​ដៃ​ដៃគូ។

 

បាន​ដឹង​ ក្បាច់គុន​ ដាវ​វូ​ធៀន​កឹន​ (Dao Vu Thien can) សម្តែង​​ដោយ​គ្រូបង្វឹក​ ង្វៀន ​ត្រុង​ណាម​ (Nguyen Trung Nam)  ដណ្តើម​បាន​មេដៃសំរឹទ្ធ​​ពីរ​គ្រឿង​ ​នា​​​​មហោស្រព​ក្បាច់គុនបុរាណ ​នៃ​ដែនដីភូមិ​ភាគខាង​ត្បូងវៀតណាម​​​​​ទាំងពីរ​​លើក​​ រៀបចំ​​ដោយ​មហោស្រព​សហសម្ពន្ធ​​ក្បាច់​​គុន​បុរាណ​ទីក្រុង​ហូជីមិញ​​។ រីឯតាម​អ្នក​គ្រូគុន​ ហា ធី​អៀន​អ្វ័ញ​ (Ha Thi Yen Oanh) ​នា​​​មហោស្រព​ក្បាច់គុនបុរាណ​​​អន្តរជាតិ បាន​​​រៀប​ចំ​នៅ​បរទេស​ សិស្សគណ​​តំណាង​​ឱ្យ​ក្រុម​វៀតណាម​ បាន​​នាំយកក្បាច់​គុន​​ក្រមា​នេះ​​ចេញ​​​សម្តែង​។ ម្យ៉ាង​ ចាំបាច់​ត្រូវការ​ប្រើ​​ក្រមា ​នៃ​អ្នក​ស្រុក​នៅ​ភូមិភាគ​ខាងត្បូង​វៀតណាម​ តែ​លោកស្រី​បាន​ឱ្យ​សិស្សគណ​សម្តែង​ជាមួយ​នឹង​កន្សែង​ធម្មតា​។​

បកស្រាយ​អំពីប្រការ​នេះ អ្នក​គ្រូគុន ​អៀនអ្វ័ញ (Yen Oanh) ឱ្យ​ដឹងថា៖ “ខ្ញុំ​ចង់​ឱ្យ​មិត្តភក្តិ​ពិភពលោក​​ឃើញ​ថា​ មិនត្រឹម​តែ​ក្រមា​​របស់វៀតណាម​ ទើប​ក្លាយ​ជា​អាវុធ​​ក្នុង​ក្បាច់​គុន​ កន្សែងគ្រប់ប្រភេទ​នៃ​ប្រទេស​នានា ​លើ​ពិភពលោក ​ក៏អាច​​ធ្វើ​ជា​​អាវុធបានដែរ​​​ ប្រសិន​បើ​បាន​ហាត់​ត្រឹម​ត្រូវ​ សុទ្ធតែអាច​ក្លាយ​ជា​អាវុធ​​សម្រាប់​ការពារខ្លួន​។ ជាង​នេះ​ទៅ​ទៀត​ ការ​ប្រើ​កន្សែង​ធម្មតា​ ធ្វើ​ឱ្យ​ប្រភេទ​អាវុធ​និង​ក្បាច់​គុន​នេះ ក្លាយជា​ជិត​ដិត​​​នឹង​មនុស្ស​គ្រប់​គ្នាជាង​។ ហេតុ​នោះហើយ បន្ទាប់ពី​សម្តែង​ មិត្តភក្តិ​អន្តរជាតិ​​​ចូល​ចិត្ត​ក្បាច់​គុន​នេះ​ជា​ខ្លាំង”​៕​

 

អត្ថបទ​និង​រូបថត៖ សើន​ងៀ​

បណ្តាអត្ថបទបានផ្សាយ