05/12/2020 14:33 GMT+7 Email Print Like 0

ពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19


បណ្ដាអ្នកតំណាងធ្វើការស្មឹងស្មាធរយៈពេល១នាទីដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារជម្ងឺ Covid-19។ (រូបថត៖ UN)
 

នាថ្ងៃទី៣និងទី៤ ខែធ្នូ ឆ្នាំ២០២០ មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៥បានបើកកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូស្ដីពីការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់ថ្នាក់ ដឹកនាំនិងអ្នកវិទ្យាសាស្ត្រមកពីប្រទេសនិងអង្គការអន្តរជាតិធំៗជាង១០០ ដែរ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងសកលថ្មី និងគួរឲ្យកត់សម្គាល់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៏ធំបំផុត មិនធ្លាប់មានក្នុងសតវត្សទី២១។

ជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជម្ងឺរាតត្បាតបានឆក់យកជីវិតរបស់មនុស្សជាង១,៥លាននាក់ ហើយ បណ្ដាលឲ្យបញ្ហាប្រឈមផ្សេងៗទៀតកាន់តែធ្ងន់ធ្ងរជាងទៀត ជាពិសេស គឺបញ្ហាវិសមភាពនិងការប្រែប្រួលអាកាសធាតុ។ តាមការព្រមានរបស់ លោកអគ្គលេខាធិការអ.ស.ប ពិភពលោកអាចប្រឈមនឹងផលប៉ះពាល់ នៃជម្ងឺ Covid-19 ក្នុងអំឡុងពេលច្រើនទសវត្សខាងមុខនេះ សូម្បីតែនៅ ពេលដែលវ៉ាក់សាំងបង្ការមេរោគត្រូវបានអនុម័តយ៉ាងឆាប់រហ័សដើម្បីដាក់ឲ្យប្រើប្រាស់ក៏ដោយរ។ មេដឹកនាំអ.ស.បរូបនេះបានគូសបញ្ជាក់ថា រាល់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនាពេលកន្លងមកជារឿងគួរឲ្យអបអរពិតមែន ប៉ុន្តែ ការចាក់វ៉ាក់សាំងបង្ការមេរោគ មិនមែនជា “ថ្នាំវេទមន្ត” ដើម្បីឆ្លើយតបនឹង ជម្ងឺ Covid-19 ដែលកំពុងញាំញីលើទូទាំងពិភពលោកនោះឡើយ។ លោក Guterres បានអំពាវនាវជាថ្មីម្ដងទៀតថា គប្បីចាត់ទុកវ៉ាក់សាំងបង្ការ Covid-19 ជា “មុខទំនិញរួមនៃសកលលោកទាំងមូល” ដើម្បីចែករំលែកជាមួយ ប្រជាជនទាំងអស់ ព្រមទាំងអំពាវនាវឲ្យបណ្ដាប្រទសបង្កើនការរួមវិភាគ ទានដើម្បីបំពេញកង្វះខាតឧបត្ថម្ភធនចំនួន៤,៣ពាន់លាន ដុល្លាអាមេរិក សម្រាប់ឆ្លើយតបនឹងជម្ងឺ Covid-19 ក្នុងរយៈពេល២ខែខាងមុខផងដែរ។

ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ ប្រធានអាស៊ានឆ្នាំ២០២០ ហើយជាពិសេសគឺត្រូវ បានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពក្នុងការប្រយុទ្ធ ប្រឆាំងនឹង Covid-19 នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារដ៏សំខាន់ទៅកាន់កិច្ចប្រជុំ។ លោកនាយករដ្ឋមន្រ្តី បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដែលក្នុងនោះមានការលើកកំពស់ តួនាទីមជ្ឈភាពរបស់អ.ស.ប បង្កើនការសម្របសម្រួលគោលនយោបាយ រួមសាមគ្គីធ្វើសកម្មភាព ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងនៃយន្តការពហុភាគីនានាសំដៅរុញថយក្រោយជម្ងឺ Covid-19 ដោយយកផលប្រយោជន៍របស់ប្រជាជនធ្វើជាមជ្ឈភាពនៃគ្រប់គោល នយោបាយនិងសកម្មភាព ដោយផ្ដល់អាទិភាពចម្បងដល់ការការពារ សុខភាព អាយុជីវិត ព្រមទាំងធានាឲ្យប្រជាជននៅប្រទេសទាំងអស់អាច អភិក្រមនឹងវ៉ាក់សាំងនិងថ្នាំព្យាបាល Covid-19 ដោយតម្លៃសមរម្យផងដែរ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានរួមសហការជាមួយ ប្រទេសអាស៊ានផ្សេងៗដាក់ចេញគំនិតផ្ដួចផ្ដើមជាច្រើនសម្រាប់ឆ្លើយតបនឹងជម្ងឺ Covid-19 ដូចជា៖ មូលនិធិអាស៊ានឆ្លើយតបនឹង Covid-19 ឃ្លាំងផ្ទុក បម្រុងឧបករណ៍ សម្ភារៈបរិក្ខារពេទ្យជាបន្ទាន់ ក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្លើយ តបនឹងបញ្ហាសុខភាពជាបន្ទាន់របស់អាស៊ាន និងក្របខ័ណ្ឌស្ដារឡើងវិញ ជាទូទៅរបស់អាស៊ាន ក្នុងបំណងជួយឧបត្ថម្ភប្រជាជននិងអង្គភាពអាជីវកម្ម ជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីជម្ងឺរាតត្បាតឲ្យបានឆាប់បំផុត។

តម្រូវការនិងនិន្នាការសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺរាតត្បាត

ត្រឹមតែប៉ុន្មានថ្ងៃមុនកិច្ចប្រជុំពិសេសរបស់មហាសន្និបាតអ.ស.បតែ ប៉ុណ្ណោះ នាថ្ងៃទី៣០ វិច្ឆិកា អាស៊ាននិងសហភាពអឺរ៉ុប (EU) បានបើកកិច្ច ប្រជុំរដ្ឋមន្ត្រីអាស៊ាន-EU (AEMM) លើកទី២៣តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា អំពីទំនាក់ទំនងទ្វេភាគីនាពេលអនាគត ជាពិសេសគឺកិច្ចសហប្រតិបត្តិការ ឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 និងការបង្កើតសន្ទុះស្ដារឡើងវិញយ៉ាង ខ្លាំងក្លា។ ភាគីទាំងពីរសុទ្ធតែមានបំណងចង់បន្តសហប្រតិបត្តិការក្នុងការ ឆ្លើយតបនឹងជម្ងឺ Covid-19 និងការស្ដារឡើងវិញប្រកបដោយចីរភាព ស្រប ទៅតាមគ្របខ័ណ្ឌស្ដារឡើងវិញជាទូទៅរបស់អាស៊ាន។ អង្គប្រជុំក៏បាន លើកទឹកចិត្តការជំរុញកិច្ចសហប្រតិបត្តិការសំដៅបង្កើនសកម្មភាពត្រៀមខ្លួនជាស្រេចក៏ដូចជាសមត្ថភាពឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈនៅទាំង បច្ចុប្បន្ននិងអនាគត ស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ទី៣ស្ដីពីសុខភាពនិងសុភមង្គល។

អាចឃើញថា នៅចំពោះមុខផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃជម្ងឺរាត ត្បាតនោះ តម្រូវការនិងនិន្នាការសហប្រតិបត្តិការអន្តរជាតិក៏កាន់តែ កើនឡើងផងដែរ។ ក្នុងនាមជាសមាជិកដោយមានទំនួលខុសត្រូវរបស់ អ.ស.ប វៀតណាមមានបំណងចង់ឲ្យ “សហគមន៍អន្តរជាតិ ពង្រីកឆន្ទៈ និងកម្លាំងពលំនៃប្រជាជាតិនីមួយៗ ក៏ដូចជាស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងខ្លាំងក្លា ដើម្បីរួមគ្នាជំនះពុះពារលើជម្ងឺរាតត្បាត Covid-19 ហើយកសាងអនាគតដ៏ល្អប្រសើរជាងសម្រាប់ប្រទេសនិងប្រជា ជនទាំងអស់។ វៀតណាមត្រៀមខ្លួនជាស្រេចរួមវិភាគទានទៅក្នុង គោលដៅដ៏ខ្ពង់ខ្ពស់នោះ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ