• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ឯកទេស “ប្រវត្តិជីវិតនិងអាជីពរបស់លោកប្រធាន Ton Duc Thang”

នាថ្ងៃទី ២០ ខែកក្កដា នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិយុទ្ធជនស្ម័គ្រចិត្តពលី ៦០ នាក់នៃកងអនុសេនាធំ ៩១៥ ចំណុះក្រុម ៩១ Bac Thai ទីក្រុង Thai Nguyen មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត/ក្រុង រួមមាន Thai Nguyen - An Giang និងទីក្រុងហូជីមិញ បានសហការគ្នារៀបចំពិធីបើកពិព័រណ៌ឯកទេសក្រោមចំណងជើងថា “ប្រវត្តិជីវិតនិងអាជីពរបស់លោកប្រធាន Ton Duc Thang” ។

តំណាំងដែលចូលរួមទស្សនាពិព័រណ៍នេះ (រូបថត៖ thainguyen. gov.vn)


នេះគឺជាព្រឹត្តិការណ៍មួយដែលឆ្ពោះទៅអបអរសាទរខួបកំណើតគម្រប់ ១៣២ ឆ្នាំរបស់លោកប្រធាន  Ton Duc Thang (២០ សីហា ឆ្នាំ១៨៨៨ - ២០ សីហា ឆ្នាំ២០២០)។ ការតាំងពិព័រណ៍នេះបានបង្ហាញពីរូបថត ឯកសារ វត្ថុ និងឯកសារវិទ្យាសាស្ត្រ ជាង ១៣០ អំពីប្រវត្តិជីវិតនិងអាជីពរបស់លោកប្រធាន Ton Duc Thang ។

គួរបញ្ជាក់ថាលោក ប្រធាន Ton Duc Thang កើតនៅថ្ងៃទី ២០ ខែសីហាឆ្នាំ ១៨៨៨ នៅឃុំ My Hoa Hung ក្រុង Long Xuyen ខេត្ត An Giang។ ក្នុងរយៈពេលជាង ៧០ ឆ្នាំនៃការលះបង់ចំពោះការរំដោះនិងឯកភាពប្រទេសជាតិ លោក Ton Duc Thang ត្រូវបានបក្សនិងប្រជាជនផ្តល់ទំនុកចិត្តនិងប្រគល់នូវភារកិច្ចដ៏សំខាន់ជាច្រើន ក្នុងនោះមានតំណែងខ្ពស់បំផុតគឺធ្វើជាប្រធានរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនិងជាប្រធានរដ្ឋដំបូងបង្អស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top