27/03/2021 15:19 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី ៧១ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម- ចិន

នាថ្ងៃទី ២៦ ខែមីនា នៅទីក្រុងប៉េកាំង ប្រទេសចិន ស្ថានទូតវៀតណាមប្រចាំនៅ ចិនបានប្រារព្ធពិធី រំលឹកខួបលើកទី ៧១ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន យ៉ាងមហោ ឡារឹក (១៨ មករា ១៩៥០-១៨ មករា  ២០២១) ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai


អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២១ មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ទាំងវៀតណាម និងចិន ពោលគឺជាឆ្នាំដំបូង ដែលវៀតណាមអនុវត្តន៍សេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស “ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០”។ ប្រទេសេសចិនរៀបចំពិធីរំលឹកខួបលើកទី ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន និងបានចាប់ផ្តើមអនុវត្ត“ ផែនការមេស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ច - សង្គមរយៈពេល ៥ ឆ្នាំ លើកទី ១៤ និងគោលដៅចក្ខុវិស័យដល់ឆ្នាំ ២០៣៥” ។

នាថ្ងៃទី ៨ កុម្ភៈអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយបានដាក់ចេញទិសដៅធំៗអំពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិននាពេលខាងមុខ។ ក្នុងស្មារតីនេះ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានស្នើថាភាគីទាំងពីរត្រូវអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ បង្កើនជំនឿទុកចិត្តនយោបាយ ពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាដោយ ឈរលើការគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកស្របតាមច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន អភិវឌ្ឍឥតឈប់ឈរប្រកបដោយសុខសន្តិភាព ស្ថិរភាព និងស៊ីជម្រៅ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ