17/03/2019 10:59 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាប្រជាជន Son My រងការសម្លាប់រង្គាល


 កន្លែងដែលប្រជាពលរដ្ឋ Son My រងការសម្លាប់រង្គាល (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ នៅតំបន់ Son My ឃុំ Tinh Khe ទីក្រុង Quang Ngai ភាគ​កណ្ដាល​វៀត​ណាម​ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥១នៃទិវាដែលជនស៊ីវិល Son My ចំនួន៥០៤នាក់​រង​ការ​សម្លាប់​រង្គាល (ថ្ងៃទី ១៦ ខែមីនា ឆ្នាំ១៩៦៨-ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩)។

មុននេះ៥១ឆ្នាំ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៦៨ នៅភូមិ Son My ទាហាន នៃកម្លាំ​ងកង​ទ័ពជើង​គោក​សហរដ្ឋអាមេរិក​បានសម្លាប់​រង្គាលជនស៊ីវិលចំនួន៥០៤នាក់ ដែលភាគ​ច្រើនគឺជនចាស់ជរា នារីនិងកុ​មារ។ ការ​សម្លាប់​រង្គាលបង្ហូរ ឈាមនេះបានធ្វើអោយរន្ធត់សាធា​រណៈមតិទូទាំងពិភពលោ​ក ហើយបន្សល់ទុ​ក នូវការ​ឈឺចា​ប់ ​ការបាត់បង់ដ៏ធំធេងចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជា​ជនក្នុង ខេត្ត ប្រជាជនទូទាំងប្រទេស និ​ងមនុស្សមា​នស​ម្បជញ្ញៈទូទាំងពិភពលោក ផងដែរ។

នៅពិធីរំលឹកខួប បណ្ដាតំណាងបានធ្វើការស្មឹងស្មាធមួយនាទី អុចធូប ផ្កា ដើម្បី​រំលឹក​វិញ្ញាណ​ក្ខ័ន្ធរបស់​ជន​រួម​ជាតិ​ទាំង​៥០៤នោះ​នៅចំពោះមុខស្ដូប Son My៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ