• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីមីទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំងនឹង HIV/AIDS

​នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៩​ នៅខេត្ត Bac Giangក្រសួងសុខាភិបាលវៀតណាម បាន​សហការ​ជាមួយ​គណៈ​កម្មាធិ​ការ​ខេត្តរៀបចំពិធីមីទ្ទិញ ដើរដង្ហែក្បួន ជួយជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំងនឹង HIV/AIDS ​និង​ទិវាពិភពលោកបង្ការប្រឆាំងនឹងជំងឺ AIDS (ថ្ងៃទី១ ខែធ្នូ)។
 
អញ្ជើញថ្លែងនៅ​ពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ដើម្បីបង្ការប្រឆាំង​នឹង​ជំងឺ HIV/AIDS នោះគឺត្រូវតែនិយាយ “ទេ” ជាមួយគ្រឿងញៀននិងពេស្យាចារ ហើយ​មាន​វិធាន​ការ​ជួយ​អោយ​មនុស្សគ្រប់រូបបង្ការប្រឆាំងនឹងការឆ្លងវីរុសនេះ។ ទន្ទឹមនឹងនោះ ត្រូវរក​ឃើញ​ករណី​ឆ្លង​វីរុស​អោយ​បាន​ទាន់​ពេល​វេលាដើម្បីចាត់វិធានការព្យាបាល។ លោកឧបនាយករដ្ឋមន្រ្តីមានគោលបំណងថា ដោយ​សកម្មភាព​និងការ​រួមដៃគ្នារបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ វៀតណាមនឹងក្លាយទៅ​ជាប្រទេស​មួយក្នុងចំណោម​ប្រទេសឈាន​មុខគេ​ក្នុងកា​របញ្ចប់ជំងឺមហាអាសន្នរោគនេះ។
 
វាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងនឹង HIV/AIDS លោក Eamonn Murphy នាយកកម្មវិធីសហការរបស់អង្គការសហប្រជាជាតិស្ដីពី HIV និង AIDS (UNAIDS) តំបន់អាស៊ី-ប៉ាស៊ីហ្វិកបាន​អោយដឹងថា ក្នុងចន្លោះពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ វៀតណាមសម្រេចបានលទ្ធផលកាត់បន្ថយ៦៥%នៃករណី​ឆ្លងវីរុស HIV ថ្មី។ ឆ្នាំ២០១៩ជាឆ្នាំទី១១ជាបន្តបន្ទាប់ដែលជំងឺអាសន្នរោគ HIV/ADIS នៅវៀត​ណាម​មាន​ការថយចុះនៅបទដ្ឋានទាំង៣នោះគឺ បរិមាណអ្នកឆ្លងវីរុសថ្មី បរិមាណអ្នកជំងឺចូលដំណាក់កាល AIDS និងបរិមាណ​អ្នកស្លាប់ដោយ AIDS៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top