• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីមីទ្ទិញរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ-យុទ្ធជនពលី


 ទិដ្ឋភាពនៃពិធីមីទ្ទិញ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការម​ជ្ឈឹមបក្សកុម្មុយនីស្ត​វៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល​ គណៈកម្មាធិការមជ្ឈឹ​មរណសិរ្សវៀតណាម​ និង​ទីក្រុងហាណូយ បានរៀប​ចំដ៏មហោឡារឹក​ពិធីមីទ្ទិញ​រំលឹក​ខួបលើកទី​ ៧០ទិវាយុទ្ធជនពិការ-​យុទ្ធជនពលី។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ​មានវត្ត មានរបស់​អគ្គលេខាបក្ស​លោក Nguyen Phu Trong នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan រួមជា មួយកម្មាភិបាលបដិវ​ត្តន៍ជើងចាស់ វីរៈអ្នកម្ដាយ​ វីរៈជនកម្លាំងប្រដាប់អាវុធ តំណាង​យុទ្ធជន​ពិការនិងសាច់ញ្ញាតិយុទ្ធជ​នពលី។

អញ្ជើញ​ថ្លែងបទសន្ទរកថានៅទីនេះ អគ្គ​លេខាបក្សលោក Nguyen Phu Trong បានសំដែង​ការរំលឹក​គុណូបការ​ចំពោះលោក​ប្រធានហូជីមិញ​ អតីត កម្មាភិបាលបដិវត្តន៍ ក៏ដូចជា​វីរៈយុទ្ធជន​ដែលបាន​ពលីជីវិត​ដ៏អង់អាច​ក្លាហាន​ ដើម្បីមាតុប្រ​ទេសនិងប្រជា​ជន។
 
​“បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិការ ​បានតស៊ូប្រយុទ្ធនិងពលីដើម្បីមាតុ ​ប្រទេសមានឯករាជ្យ សេរីភាព ឯកភាព​ ហើយប្រ​ជាជាតិថិតថេរគងវង្សជានិច្ច។ ស្មារតីអមតៈ​និងគំរូភ្លឺស្វាងរ​បស់​គេនឹង​រស់នៅ​ជានិច្ច​ជាមួយ​ទឹកដី​វៀ​​ត​ណាម។ បក្ស រដ្ឋនិងប្រជា​ជនពីជំនាន់មួយទៅជំ​នាន់​មួយ តែង​តែលើកតម្កើង រំលឹកគុណូ បការៈ ហើយ​នឹង​​បន្ត​អនុវត្តប្រកប​ដោយ​ជោគជ័យ បុព្វហេតុបដិវត្ត​ន៍ឲ្យសក្តិសម្យ ជាមួយនឹ​ង​ពលីកម្ម​ដ៏ធំធេង​របស់​អតីត​​កម្មាភិបាល​​បដិវត្តន៍ យុទ្ធជនពិការ យុទ្ធ ជនពលីនិងជនរួមជាតិក្នុងទូទាំងប្រទេស”។
 
អគ្គលេខាបក្សលោ​ក Nguyen Phu Trong សង្កត់ធ្ងន់ថា​ ក្នុងអំឡុង៧០ឆ្នាំ កន្លងទៅ​ ជាពិសេសក្នុងរយៈពេល​៣០ឆ្នាំនៃសម័យ​កាលផ្លាស់ប្ដូរថ្មីមក ប​ក្ស រដ្ឋ វៀតណាមជានិច្ចកា​លយកចិត្តទុកដាក់ បញ្ជាណែនាំឲ្យធ្វើល្អ​នូវ​ការ​ងារ​​យុទ្ធជន ពិការនិងជនមានគុ​ណូប​ការៈចំពោះបដិវត្តន៍។ រហូ​តដល់ពេលនេះ ជនមានគុណូ បការៈជាង​​៩លាន​នាក់ទទួលបានគោលន​​យោបាយ និងយន្តការអាទិ ភាព។ ដើម្បីពង្រីកនូវស្នាដៃ​នេះ លោក Nguyen Phu Trong ​សង្កត់ធ្ងន់ថា៖
 
“នាពេល​ខាងមុខ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់បន្តឃោសនាយ៉ាងទូលំ ទូលាយ​ថែម​ទៀត​នូវគោល​ជំហរ​របស់បក្ស​ដើម្បីប្រជាជន​មាន​ការយល់ដឹង ដ៏ច្បាស់ថាការអនុវត្ត​ល្អនូវគោលនយោបាយចំពោះជន​មានគុណូបការៈជា មនោសញ្ចេតនា​ផង និងជាការ​ទទួលខុសត្រូវទៀតផង ​តាមនោះ រួមចំណែក ពង្រឹកផែនមហាសាមគ្គីជាតិ។ ពីនោះ នាំចល​នាតប​ស្ន​ងសងគុណក្លាយទៅ​ជា សកម្មភាពជាប្រចាំក្នុងគ្រប់ជ្រុ​ងជ្រោយនៃជីវ​ភាព​សង្គម”៕

 

តាមVOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top