03/08/2020 13:55 GMT+7 Email Print Like 0

ពិធីប្រគល់-ទទួលផែនទីសណ្ឋានដីព្រំដែនរវាងវៀតណាមនិងកម្ពុជា


 ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ baotayninh.vn)
 

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ច​ការព្រំដែនវៀតណាម-កម្ពុជា និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជា​ប្រធាន​គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានជួបពិភាក្សាការងារ ហើយប្រគល់-ទទួលផែន​ទីសណ្ឋានដីព្រំដែនខ្នាត ១/២៥.០០០ រវាងវៀតណាមនិងកម្ពុជានៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh។
 
ភាគីទាំងពីរ​បានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាពលើផែនទីសណ្ឋានដីព្រំដែនចំនួន៥០០ឈុត រួមមាន២៥០ឈុតជា​ភាសាវៀតណាម-ខ្មែរនិង២៥០ឈុតជាភាសាខ្មែរ-វៀតណាម​ដោយ​មាន​ហត្ថលេខា​គ្រប់​គ្រាន់របស់​អាជ្ញាធរ​ពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ដោយផ្អែកលើមូលដ្ឋាននៃការចរចានិងឯកភាពគ្នា វៀតណាម​បាន​ប្រគល់​ឲ្យភា​គីកម្ពុជានូវផែនទីព្រំដែនដើមចំនួន២៥០ឈុតដើម្បីបម្រើកិច្ចការ​ព្រំដែន​គោករវាង​ប្រទេស​ទាំង​ពីរ​។
 
ផែន​ទីសណ្ឋានដីព្រំដែនវៀតណាម-កម្ពុជាខ្នាត ១/២៥.០០០ ខាងលើនេះ បានឆ្លុះ​បញ្ចាំង​យ៉ាងពេញ​លេញនូវសមិទ្ធិផល​នៃការកំណត់ខ័ណ្ឌសីម៉ានិងការបោះបង្គោលព្រំដែន (សម្រេចបានប្រមាណ៨៤%) ព្រមទាំងជា​ឧបសម្ព័ន្ធដែលមិនអាចកាត់ផ្ដាច់ចេញពី ពិធីសារស្ដីពីការកំណត់​ខ័ណ្ឌសីម៉ា​និង​ការបោះបង្គោល​ព្រំដែន​ គោ​កវៀតណាម-កម្ពុជាដែលត្រូវបានចុះហត្ថលេខានាថ្ងៃ​ទី៥ តុលា ឆ្នាំ២០១៩ ​រួមជាមួយ​សន្ធិសញ្ញា​បំពេញ​បន្ថែម នៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥​និងសន្ធិសញ្ញាបំពេញប​ន្ថែមឆ្នាំ២០០៥ ផងដែរ៕

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ