01/07/2019 10:43 GMT+7 Email Print Like 0

ពិធីប្រគល់រង្វាន់ប្រកួតរូបថត “បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង“


 ពិធីប្រគល់រង្វាន់ប្រកួតរូបថត "បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង"
 

 នារថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយកដ្ឋានការផ្នែកការប្រែប្រួលអាកាសធាតុ (ក្រសួង​ធន​ធាននិងបរិស្ថានវៀតណាម​) បានរៀបចំ​ពិធីបូក​សរុបនិង​ប្រគល់​រង្វាន់ការ​ប្រកួត​រូបថត​ក្រោម​ប្រធាន​បទ​ "បំរែបំរួល​អាកាសធាតុនិងសកម្មភា​ពរបស់យើង"។
 
នេះជាលើកដំបូង​ដែលនាយក​ដ្ឋាន​ផ្នែកការ​ប្រែប្រួល​អាកាស​ធាតុ​បាន​រៀបចំ​ឡើង​ការ​ប្រកួត​រូបថត​ក្រោម​ប្រធាន​​បទ​នេះ។ គណៈចាត់តាំងកម្មវិធីបានជ្រើសរើស​ស្នាដៃដ៏ឆ្នើមចំនួន ៣០ ដែលបានជាប់រង្វាន់ដោ​យ​យោង​​តាម​លក្ខណៈ         វិនិច្ឆ័យរបស់ការប្រកួតនេះ។ លោក Tang The Cuong ប្រធាននាយ​កដ្ឋាន​ផ្នែកបំរែ​បំរួល​​​អាកាស​ធាតុបា​នមានប្រសាសន៍ថា៖
 
« ការប្រកួតនេះមានមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងកិច្ចការ​ទប់ទល់​នឹងការប្រែប្រួលអាកាសធាតុក្នុងសង្គ​មទាំងមូល។ ជាទូទៅថាការប្រកួតនេះ​មានអត្ថន័យ ហើយប្រធានបទ​ជិតស្និទ្ធជាមួយប្រជាជនផងដែរ។​ នាពេលខាងមុខនេះ​ នាយកដ្ឋាន​ផ្នែក​បម្រែ​បម្រួល​អាកាស​ធាតុ​នឹង​បន្តបំផុស​ការប្រកួត​ថតរូប​ដែល​មាន​ប្រធាន​បទទាក់​ទងនឹង​កិច្ច​ការទប់​ទល់នឹង​ការប្រែ​ប្រួលអាកាសធាតុ។ យើង​ខ្ញុំសង្ឈឹម​នឹងទទួលបាន​ការជួយ​ជ្រោមជ្រែង​និង​ការចូល​រួមពី​សំណាក់​អ្នកថត​រូបអាជីព​និងមិនមែន​អាជីពនៅទូទាំងប្រទេស ព្រមទាំងពីសំណាក់បណ្តាទីភ្នាក់ងា​រសារព័ត៌និងកាសសែត ដើម្បី​បង្កើនកា​រឃោ​សនានិង​លើកកម្ពស់​ការយក់​ដឹង​របស់​សហគមន៍​ក្នុង​ការទប់​ទល់​នឹង​ការប្រ​ប្រួល​អាកាស​ធាតុ ​"ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ