• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រកាស​គេហទំព័រ​របស់​គណៈកម្មាធិការ​រដ្ឋ​ទទូល​បន្ទុក​ជនវៀតណាមនៅឯបរទេស

ពិធីប្រកាស​គេនាថ្ងៃទី ២៣ ខែតុលា គណៈកម្មាធិការរដ្ឋទទូលបន្ទុកជនវៀតណាមនៅឯបរទេស(ក្រសួងការបរទេស) បានរៀបចំពិធីប្រកាសគេហទំព័រអេឡិចត្រូនិក និងបំផុសចលនា “ស្ទង់មតិទូលំទូលាយលើជនវៀតណាមដែលរស់នៅក្រៅប្រទេសស្ដីពីបទបញ្ញត្តិ ច្បាប់ និងបែបទរដ្ឋបាលពាក់ព័ន្ធនានា”។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់ផង និងអនឡាញផង  ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីលោក Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស។ ព្រឹត្តការណ៍ក៏មានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៅទីក្រុងហូជីមិញ និងតំណាងអង្គការជនវៀតណាមនៅលើពិភពលោក។

ដោយអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣របស់បក្សសេចក្ដីសន្និដ្ឋានលេខ ១២ អនុវត្តន៍ការងារផ្សព្វផ្សាយព័ត័មាន ចំពោះជនវៀតណាមនៅបរទេស និងឆ្លើយតបតម្រូវការការងារក្នុងស្ថានភាពថ្មីនោះ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានកសាង

គេហទំព័រអេឡិចត្រូនិក សំដៅផ្ដល់ខ្លឹមសារដ៏សម្បូរបែប លើគ្រប់ជ្រុងជ្រោយអំពីការងារចំពោះជនវៀតណាននៅបរទេស ក៏ដូចជាចុះផ្សាយព័ត៌មានអំពីប្រវត្តិតិសាស្ត្រ វប្បធម៌ ទឹកដី និងមនុស្សវៀតណាមដល់ប្រជាអាណិកជននៅបរទេសផងដែរ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការបានកសាងខ្លឹមសារ និងអភិវឌ្ឍន៍កម្មវិធីផ្នែកទន់  “ស្ទង់មតិទូលំទូលាយលើជនវៀតណាមដែលរស់នៅក្រៅប្រទេសស្ដីពីបទបញ្ញត្តិ ច្បាប់ និងបែបទរដ្ឋបាលពាក់ព័ន្ធនានា”ដោយមានគោលដៅប្រមូលមតិយោបល់របស់ប្រជាអាណិកជនចំពោះគោលការណ៍ គោលនយោបាយ ច្បាប់ និងបែបបទរដ្ឋបាល ដែលពាក់ព័ន្ធនឹងជនវៀតណាមនៅបរទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top