• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រកាសសៀវភៅសការពារប្រទេសវៀតណាមនៅអាល់ហ្សេរី

នាយប់ថ្ងៃទី ១៨ ខែធ្នូ នៅរដ្ឋធានី Algiers ស្ថានទូតនិងស្ថាប័នអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅអាល់ហ្សេរី បានរៀបចំពិធីជប់លៀងដ៏មហោឡារឹកដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទិវាការពារប្រទេសរបស់ប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) ព្រមទាំងរៀបចំពិធីឧទ្ទេសនាមខ្លឹមសារនៃសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ ផងដែរ។

លោកវរសេនីយ៍ឯក Duong Duc Thuan កំពុងណែនាំអំពីសៀវភៅការពារប្រទេសវៀតណាមឆ្នាំ ២០១៩ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ ភារៈធារីស្តីទីវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Trinh The Hung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនឹងបង្កើតការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងបណ្តាប្រទេសនានា ដោយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារជាតិរវាង​វៀតណាម​និងអាល់ហ្សេរីនឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាថែមទៀត ព្រមទាំងបង្កើតលក្ខណៈងាយស្រួល ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តតែល្អប្រសើរនាពេលអនាគត​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top