24/08/2019 11:35 GMT+7 Email Print Like 0

ពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងចូលរួមក្នុងពិធី 
 

ពិធី​ប្រកាសសៀវភៅមាសច្នៃប្រឌិត វៀត ណាមឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែសីហា នៅ​ទីក្រុង​ហាណូយ។ សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ​បានអញ្ជើញចូលរួមក្នុងពិធីនេះ។
 
ថ្លែង​មតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពិធី​ប្រកាស​សៀវ​ភៅ​មាស​ច្នៃ​ប្រឌិតវៀតណាមឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យណាស់ ក្នុង​ឱកាស​ដែល​ប្រទេស​ជាតិ​ទាំង​មូល​ កំពុងអបអរសាទរយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ និងរយៈពេល ៧៤ ​ឆ្នាំ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ការ​ផ្លាស់​ប្តូរ​ថ្មី​និង​ភាព​ច្នៃប្រឌិត​តែង​តែជា​កម្លាំង​ចលករ​សំខា​ន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​។ នៅក្នុងយុគសម័យសាកលភាវូប នីយកម្មនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ហើយក្នុងបរិបទ​ដែលពិភពលោកឈានចូលបដិវត្តឧស្សាហកម្មលើកទី ៤, ប្រទេសណាដែលមានការច្នៃប្រ ឌិតខ្ពស់​និង​សមត្ថភាពច្នៃប្រឌិតនឹងមានឱកាសជាច្រើនដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាពជាង។ យ៉ាង​ណាមិញ​ រដ្ឋវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែយកចិត្តទុកដាក់ដល់ការជំរុញ​ការផ្លាស់​ប្តូរថ្មី​និង​ការច្នៃប្រឌិត ជាពិសេសក្នុងការអភិ​វឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា​ ការរកឃើញ​និងការ​បណ្តុះប​ណ្តាល​ប្រភព​ធន​ធាន​មនុស្ស”​។
 
នៅ​ក្នុងពិធីនេះ ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធានគណៈ កម្មាធិ​ការ​មជ្ឈឹ​មរណសិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក Tran Thanh Man និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh រួមទាំង​គណៈ​ប្រតិភូបាន​ប្រគល់​រង្វាន់​ជូន​ចំពោះ​អ្នក​និពន្ធ​និង​ក្រុម​អ្នក​និពន្ធ​ដែល​មាន​ស្នាដៃ​ច្នៃ​ប្រឌិត​និង​ដំណោះ​ស្រាយ​ច្នៃប្រឌិតដែលត្រូវបានជ្រើសរើសសម្រាប់បោះពុម្ព​ផ្សាយនៅក្នុងសៀវ ភៅ​មាស​ច្នៃប្រឌិត​វៀត​ណាម​ឆ្នាំ​​២០១៩។
 
សូមគូស​បញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ចាប់តាំងពីពិធីប្រកាសជាសាធា រណៈជាលើកដំបូងនៅឆ្នាំ ២០១៦, ការជ្រើសរើស ការកែសម្រួលនិងការប្រកាសសៀវ ភៅមាសច្នៃប្រឌិតរបស់វៀតណាម ត្រូវបាន​អនុវត្ត​កាន់​តែ​ល្អប្រសើរ តាមវិធីសាស្រ្ត ​វិទ្យាសាស្ត្រ ដោយធានាលក្ខណៈបើកជំហរ​ តម្លាភាព និងទាក់ទាញ​ការចូល​រួមយ៉ាង​សកម្មពីភ្នាក់​ងារក្រសួង ស្ថាប័ននិងអង្គ​ការមហាជន ពីថ្នាក់មជ្ឈឹម​និង​មូលដ្ឋាន​នានាទូទាំង​ប្រទេស​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ