18/03/2020 15:12 GMT+7 Email Print Like 0

ពិធីបំផុសចលនា ប្រជាជនទាំងមូលចូលរួមគាំទ្រការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19

នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីក្រុងហាណូយ គណៈប្រធាន នៃកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមគាំទ្រការបង្ការ និងទប់ស្តាត់ការរាតត្បាតនៃជំងឺ Covid-19។

វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ ជាច្រើន (រូបថតៈVGP)


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួម ក្នុងពិធីនេះ។ ក្នុងសេចក្តីអំពាវនាវ “ប្រជាជនទាំង មូលចូលរួមគាំទ្រការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 របស់គណៈប្រធាននៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនោះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានថ្លែងថា៖ ជាមួយនឹងការចូលរួមយ៉ាងមោះមុត ព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធនយោបាយទាំងមូលនោះ វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅ វៀតណាមទទួលបានលទ្ធផលសំខាន់ៗដំបូង ដែលគួរអោយកត់សម្គាល់ ហើយត្រូវបានប្រជាជនទូទាំងប្រទេសនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។ ថ្វីត្បិតដូច្នេះក៏ដោយ  ប៉ុន្តែការរីករាលដាលនៃ Covid-19 នៅតែមានភាពស្មុគស្មាញ មិនអាចព្យាករណ៍បាននិងកំពុងរីករាលដាលកាន់តែខ្លាំងយ៉ាងគំហុក នៅតាមបណ្តាប្រទេសជាច្រើន ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាច្រើននិងសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ ដើម្បីបន្តផ្តោតការយកចិត្តទុកដាក់លើការការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតគឺត្រូវមានប្រភពធនធានបន្ថែមនិងបង្កើនរាល់វិធានការបង្ការ ព្យាបាលជំងឺ ធានាសន្តិសុខសង្គម សុវត្ថិភាពជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជន គណៈប្រធាននៃកម្មាធិការមជ្ឈឹមរណសិរ្សរណសិរ្សមាតុភូមិវៀតណាមបានអំពាវ​នាវ​ដល់ទីភ្នាក់ងារ អង្គការ អង្គភាព សហគ្រាសនិងបុគ្គលវៀតណាមទាំងក្នុងនិងក្រៅប្រទេស ចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19។

លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលស្គាល់ដោយគោរព នូវការយកចិត្តទុកដាក់និងការចូលរួមចំណែករបស់ភ្នាក់ងារ អង្គការ អង្គភាពអាជីវកម្មនិងបុគ្គលនានា ហើយសន្យាថា នឹងបញ្ជូននូវទឹកចិត្តទាំងនេះ ទៅកាន់អង្គភាព និងបុគ្គល់ ដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត តំបន់ដាក់នៅដាច់ដោយឡែក និងករណីឆ្លងជំងឺកំពុងត្រូវការជំនួយឧបត្ថម្ភពីសហគមន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ