• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន

កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានបើកជាផ្លូវការ នៅរសៀលថ្ងៃទី ២៤ ខែមេសា នៅលេខាធិការដ្ឋានអាស៊ាននៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។

ទិដ្ឋភាពរួមនៃពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន។ (រូបថត៖VNA)


 
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ថៃនិង មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ៍ Min Aung Hlaing ។ តាមការគ្រោងទុក កិច្ចប្រជុំនឹងពិភាក្សានិងផ្តល់យោបល់លើដំណើរការកសាងសហគមន៍អាស៊ាន ការការពារជំងឺរាតត្បាតនិងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ច ទំនាក់ទំនងការទូតរបស់អាស៊ាននិងបញ្ហាក្នុងតំបន់ រួមទាំងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
 
ដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំនេះប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានប្រមូលកម្លាំងប៉ូលីសចំនួន ៤៣៨២ នាក់ ចូលរួមក្នុងការការពារសន្តិសុខនៅ ៥១ កន្លែង នៅទូទាំងរដ្ឋធានីហ្សាកាតា រួមមាន ផ្លូវជាច្រើន អាកាសយានដ្ឋាននិងទីកន្លែងស្នាក់នៅរបស់គណៈប្រតិភូជាន់ខ្ពស់៕

 ទីភ្នាក់ងារសាព័ត៌មានវៀតណាម

ទីភ្នាក់ងារសាព័ត៌មានវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top