23/07/2019 10:08 GMT+7 Email Print Like 0

ពិធីបុណ្យម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ដ៏គួរឱ្យចាប់អារម្មណ៍ នៅខេត្ត Nghe An


 ទិដ្ឋភាពនៃពិធីបុណ្យម្ហូបអាហារអន្តរជាតិឆ្នាំ២០១៩ដ៏គួរឱ្យចាប់អារម្មណ៍នៅខេត្ត Nghe An
 

 ពិធីបុណ្យវប្បធម៌ម្ហូបអាហារ-ទេចរណ៍អន្តរជាតិ Nghe An ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ខែ​កក្កដា​ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៩ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីស្តង់ទំនិញចំនួន ១០០​ ស្តង់ របស់សហគ្រាសអង្គការ និងបុគ្គលមកពីខេត្តក្រុងទាំង២៣ រួមទាំង​មាន​ស្តង់​មួយ​ចំនួន​ទៀត​មក​ពីប្រ​ទេស​ឡាវ​ ថៃ ជប៉ុន កូរ៉េខាងត្បូងនិងរុ​ស្ស៊ី។ 
 
ក្រោយ​អស់រយៈពេល ៤ ថ្ងៃ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទស្សនាជិត ៣០,០០០ នាក់មកទស្សនាផងដែរ។ គួរបញ្ជាក់​ថាស្តង់ទំនិញទាំងនេះសុទ្ធតែពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណវប្បធម៌ប្រចាំតំបន់ជាច្រើន នៅក្នុង​ស្រុកនិងអន្តរជាតិ។ ទន្ទឹមនឹងនេះមានសិប្បករ ចុងភៅពូកែ អ្នកជំនាញខាងធ្វើម្ហូ​ដ៏បល្បីៗ​ជាច្រើន​កុះករ​ក៏បាន​ចូលរួមក្នុងពិធីបុណ្យនេះ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ