• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ា - ថៃឆ្នាំ ២០២១ នៅទីក្រុងហូជីមិញ

ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅវត្ត Pho Minh ខ័ណ្ឌ Go Vap សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) គណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិ និង សមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ា - ថៃនៅឆ្នាំ ២០២១។

ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងដើម្បីជម្រុញថែមទៀតនូវការ យល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាម និងបណ្តាប្រទេសជិតខាង ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយ ឡែក ជាមួយនឹងប្រទេសដទៃទៀតដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ដំណើរការនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗផងដែរ។

គួរបញ្ជាក់ថាប្រទេសវៀតណាម - កម្ពុជា - ឡាវ - មីយ៉ានម៉ា - ថៃមានកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមក ហើយប្រជាជននៃប្រទេសទាំង ៥ កំពុងតែខិតខំប្រឹងប្រែងរួមគ្នាដើម្បី   កសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងវិបុលភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top