• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧


ពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧ 

នាយប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅពិធីបិទជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧។ ជំនួបនេះគឺជាសកម្មភាពអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) ក្នុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩​ ដល់ថ្ងៃទី ១១ កញ្ញា គណៈប្រតិភូជាន់ខ្ពស់យុវជនវៀតណាម - កម្ពុជាមានសកម្មភាពយ៉ាងផុលផុស សំបូរបែប​ជា​ច្រើន នៅខេត្ត Binh Duong និងទីក្រុងហូជីមិញដូចជា៖ កិច្ចចរចាជាន់ខ្ពស់របស់សម្ព័ន្ធយុវជនវៀតណាម - កម្ពុជា ជំនួបប្រាស្រ័យវប្បធម៌ សិល្បៈ ទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយចំនួន។ ជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជាឆ្នាំ ២០១៧ គឺជាឱកាសបន្តរឹតបន្តឹងទំនាក់ទំនងជាភាតរៈពិសេស ហើយជំរុញសកម្មភាពសហប្រតិបត្តិការយុវជនក្នុងពេលខាងមុខរវាងសម្ព័ន្ធសមាគមយុវជននៃប្រទេសទាំងពីរដែលបក្ស រដ្ឋទាំង​ពីរបានឯកភាពគ្នា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top