• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជប់លៀងស្វាគមន៍កិច្ចប្រជុំកំពូល GMS 6 និង CLV 10

នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញធ្វើជាអធិបតីពិធីជប់លៀងស្វាគមន៍កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើក​ទី​៦​ (GMS 6) និងកិច្ចប្រជុំ កំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV 10)។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីជប់លៀង

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់មនុស្សលោកនិងប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ គឺទន្លេជានិច្ចកាលមានអត្ថន័យដ៏ពិសេស។ លោកនាយករដ្ឋមន្រ្តីអះអាងថា ទន្លេនានាក្នុងតំបន់និងទន្លេមេគង្គ-ឡានឆាងជាខ្សែតភ្ជាប់ដ៏រឹងមាំជានិច្ចរវាងប្រជាជននៃប្រទេស​ទាំង ៦ ក្នុងតំបន់។ ប្រការនោះទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមគ្នាខិតខំប្រឹងប្រែងរក្សាសន្តិភាព សហការអភិវឌ្ឍន៍ សំដៅនាំមហាអនុតំបន់ទន្លេមេគង្គក្លាយទៅជាតំបន់សមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​ និងវិបុលភាព។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top