07/10/2019 10:24 GMT+7 Email Print Like 0

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទីក្រុងឆ្លាត ដែលចំណាយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក នៅស្រុក Dong Anh នៃទីក្រុងហាណូយ


 ទិដ្ឋភាពនៃពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទីក្រុងឆ្លាតវៃ នៅស្រុក Dong Anh នៃទីក្រុងហាណូយ
 

យោងតាមសម្ព័ន្ធក្រុមហ៊ុន BRG និង Sumitomo ថា គម្រោង​ទីក្រុង​ឆ្លាត​ដែល​ស្ថិត​នៅភាគ​ខាង​ជើង​នៃ​ទីក្រុង​ហាណូ​យ​នេះ ​មានចំនួនទឹកប្រាក់វិនិយោគសរុបជិត ៤,២ ​ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើផ្ទៃ​ដី ២៧២​ ហិកតា ស្ថិតក្នុងឃុំចំនួន​ ៣ នៃស្រុក Dong Anh។ 

គម្រោង​នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៨។ ចំណុចលេចធ្លោនៃទីក្រុងឆ្លាតនេះ ជាប៉ម ១០៨ ជាន់ ជាមួយនឹង​មហិច្ឆតា​របស់​វិនិយោគិន​ក្នុងការ​ប្រែក្លាយ​កន្លែង​នេះទៅ​ជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​វៀតណាម​ និងមានកម្រិតអាស៊ីអាគ្នេយ៍ផងដែរ។

គម្រោង​​នេះផ្តោតលើការអនុវត្តប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនសាធារណៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន តភ្ជាប់​តំបន់​ទីក្រុង​ឆ្លាតជាមួយមជ្ឈមណ្ឌលនៃទីក្រុង​​ហាណូយ។ គម្រោងនេះក៏នឹងអនុ​វត្តនូ​វបច្ចេក​វិទ្យា​ទំនើប​ៗ​ ជាច្រើន​ក្នុងជីវភាពរស់នៅ ដូចជាបច្ចេកវិទ្យា 5G​ និងការទទួលស្គាល់មុខ ក៏ដូចជាបច្ចេ​កវិទ្យា ​blockchain ដើម្បីរួម​ចំណែកធ្វើឱ្យប្រ​សើរឡើងនូវសេវាកម្មនានារបស់ទីក្រុងហាណូយ។

គម្រោងនេះមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ដៃគូនិងរដ្ឋាភិបាលជប៉ុន។ តាមរយៈគម្រោង​នេះក៏បាន​បញ្ជាក់អះអាងនូវការប្តេជ្ញារបស់វៀតណាម ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍​ទីក្រុងឆ្លាត​វៃប្រកប​ដោយ​និរន្តរភា​ព​ សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ក្នុងនោះ មានគោលដៅ​គឺបង្កើត​ជាខ្សែសង្វាក់ទីក្រុង​ដ៏ឆ្លាតវៃ​ នៅតំបន់ដីសណ្តភាគខាងជើង ភាគកណ្តាល ភាគខាង​ត្បូង​និង​វាលសណ្តទម្លេ Cuu Long ដើម្បីធ្វើឱ្យទីក្រុង ក្លាយជាសក្ដានុពល​អភិវឌ្ឍន៍ដ៏សំ​ខាន់បំផុត​មួយ​របស់​វៀត​ណាម​ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុ​ខនេះ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ