30/10/2019 06:14 GMT+7 Email Print Like 0

ពានរង្វាន់ Futsal HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩៖ ក្រុមជម្រើសជាតិថៃ ដណ្ដើមបានពានជើងឯក

ក្នុងការប្រកួតប្រជែងរង្វាន់លេខ៣ ក្រុមវៀតណាមបានឈ្នះលើក្រុមមីយ៉ាន់ម៉ាដោយលទ្ធផល៧-៣។

ពិធីប្រគល់រង្វាន់ជើងឯកសម្រាប់ក្រុមជម្រើសជាតិថៃ (រូបថត៖ VOV)

នាថ្ងៃទី២៧ ខែតុលា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រុមជម្រើសជាតិថៃបានឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល៥-០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ តាមនោះដណ្ដើមជើងឯកនៃពានរង្វាន់ Futsal HDBank អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩។ ក្នុងការប្រកួតប្រជែងរង្វាន់លេខ៣ ក្រុម វៀតណាមបានឈ្នះលើក្រុម មីយ៉ាន់ម៉ាដោយលទ្ធផល៧-៣។

លទ្ធផលនេះមានន័យថា ក្រុមវៀតណាម ក្រុមឥណ្ឌូនេស៊ីនិងក្រុមថៃនឹងតំណាងអោយតំបន់អាស៊ីអាគ្នេយ៍ចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Futsal ជើងឯក អាស៊ីឆ្នាំ២០២០នៅប្រទេសតាជីគីស្ថាន។

ពានរង្វាន់ Futsal HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ត្រូវបានវិទ្យុសម្លេងវៀត ណាម (VOV) សហការជាមួយសហព័ន្ធបាល់ទាត់វៀតណាមរៀបចំឡើងចាប់ពី ថ្ងៃទី២១ដល់ថ្ងៃទី២៧ខែតុលានៅទីក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ