10/11/2019 22:53 GMT+7 Email Print Like 0

ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech

បន្ទាប់ពី​ជិត​២០​ឆ្នាំ​ អាជីវកម្ម​ផ្នែក​ខាង​វិស័យ​​បច្ចេកវិទ្យា​ថ្មីនៅប្រទេស​​​វៀតណាម​ ពាណិជ្ជករ​ បង​ ង្វៀន ហ្វ័រ​ប៊ិញ​ (Nguyen Hoa Binh) ប្រធាន​​សម្ពន្ធ​ក្រុម​ហ៊ុន​ បាន​ស្ថាបនា​ NextTech ក្លាយជា​​ប្រព័ន្ធ​អេកូឡូស៊ីមួយ ​​រួមមាន​២០​ក្រុមហ៊ុន សកម្មភាព​គ្រប់​វិស័យ​ចម្បង ​រួម​មាន៖ ​​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ សេវាកម្ម​​ភស្តុភា​ ព្រមទាំង​​ការិយាល័យ​​នៅ​ប្រទេស​ចំនួន​៨ លើសកលលោក​។​

កើត​ឆ្នាំ​១៩៨១ ពាណិជ្ជករ​ បង ង្វៀន ហ្វ័រ​ប៊ិញ (Nguyen Hoa Binh) ​សិក្សាបរទេស​ និង បញ្ចប់​ការសិក្សា​អនុបណ្ឌិត ​​​​ផ្នែក​ខា​ងវិស័យ​គ្រប់​គ្រង​ព័ត៌មាន​ នៃ​សកលលោក​វិទ្យាល័យ Osaka ​ ប្រទេស​ជប៉ុន​។ ឆ្នាំ​២០០៤ បង ង្វៀន ហ្វ័រប៊ិញ​ (Nguyen Hoa Binh) ​បង្កើត​ក្រុម​ហ៊ុន PeaceSoft ​ ​ខាងវិស័យ​សរសេរ​កម្មវិធី​ទន់។ ឆ្នាំ​២០០៥ យល់ឃើញ​អ៊ីន​ធើណែត​នៅប្រទេស​​វៀតណាម​ ចាប់​ផ្តើម​​រីក​ចម្រើន​ខ្លាំង​ បង ង្វៀន​ ហ្វ័រ​ប៊ិញ​ (Nguyen Hoa Binh) ស្កាត់​មុខ​និន្នាការ​​ដោយ​របៀប​សិក្សា​ស្រាវ​ជ្រាវ​នូវ​ទម្រង់​រូបភាព​នៃ eBay ​ និង Alibaba។ ឆាក​​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ Chodientu.vn បាន​បង្ហាញ​ជា​ផ្លូវការ​ ព្រមទាំង​ស្រូប​យក​ទីផ្សារ​អន​ឡាយនៅ​​វៀតណាម​។ ខណៈ​ពេល​នេះ សម្ពន្ធ​ក្រុមហ៊ុន eBay (អាមេរិក)​ ចាប់​ផ្តើម​ចូល​មក​ប្រទេស​​វៀតណាម​​ បាន​ជ្រើស​យក PeaceSoft ​ ធ្វើ​ជា​ដៃគូ​ធុរកិច្ច​អេឡិច​ត្រូនិក​​នៅ​វៀតណាម​។​

ជោគ​ជ័យ​​មិនដេក​សម្ងំ​ជានិច្ច​នៅ​​ PeaceSoft ពេលដែល​ eBay ​ចាក​ចេញ​ពី​ទីផ្សារ​វៀតណាម​ សហគ្រាស​​របស់​បង​ប៊ិញ​ (Binh) កៀក​នឹង​ “ភាព​ខ្ស័យ​ធន”។ បង ង្វៀន​ ហ្វ័រ​ប៊ិញ​ (Nguyen Hoa Binh) បែរ​ជា​បន្ត​កែ​ប្រែ​យុទ្ធសាស្រ្ត​អាជីវកម្ម​ ដើម្បី​អត្ថិភាព​ ហើយ​ធ្វើ​ដំណើរ​​បន្ត​ពេល​បង្វែទិស​អាជីវកម្ម​ពី ​”ពាណិជ្ជកម្ម​អេឡិចត្រូ​និក” ទៅ​ជា ​”អេឡិច​ត្រូនិក​​នីយកម្ម​​ពាណិជ្ជកម្ម​”។ តាម​បង​ ង្វៀន​ ហ្វ័រ​ប៊ិញ (Nguyen Hoa Binh) ​អះអាង​ថា ពេល​នោះ​ត្រូវការ​ធ្វើ​​ថ្មីទីផ្សារ​ប្រពៃណី​វៀតណាម​ ដោយ​បច្ចេកវិទ្យា​។ ហើយ​នោះ​ជាការត្រិះរិះ​ថ្មី​ដើម្បី​បង្កើត​ប្រសូតចេញ​ NextTech។

 


 ពាណិជ្ជករ​ បង ង្វៀន ហ្វ័រ​ប៊ិញ​ (Nguyen Hoa Binh) ​ប្រធាន​សម្ពន្ធ​ក្រុមហ៊ុន​ NextTech។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 ពាណិជ្ជករ​ បង ង្វៀន ហ្វ័រ​ប៊ិញ (Nguyen Hoa Binh) ​នៅ​ពិធី​ពិភាក្សា​ “វិនិយោគ​ចូល​ក្រុមហ៊ុន​​ធុរកិច្ច​ថ្មី​ ផ្នែក​ខាង​បញ្ញា​សិប្បនិមិត្ត​​នៅ​ទ្វី​ប​អាស៊ី​” រួម​នឹង​វាគ្មិន​​បរទេស​ជាដើម​។​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 ...មាន​មិត្ត​ភក្តិ​​ជាច្រើន ​ចូល​រួម​ពិធី​ពិភាក្សា​​ដោយ​មានការ​ចូលរួម​​នៃ​ពាណិជ្ជករ​ បង ង្វៀន​ ហ្វ័រ​ប៊ិញ​ (Nguyen Hoa Binh) ​ក្រោម​​ប្រធាន​បទ​ “វិនិយោគ​ចូល​​ក្រុម​​ហ៊ុន​​ធុរកិច្ចថ្មី​ ផ្នែក​ខាង​បញ្ញាសិប្បនិមិត្ត​​នៅ​ទ្វី​ប​អាស៊ី”។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 រាល់​ការសំណេះសំណាល​​​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ អំពី​​បច្ចេក​វិទ្យា​ព័ត៌មាន​​នៃ បង​ ង្វៀន​ ហ្វ័រ​ប៊ិញ (Nguyen Hoa Binh) ទាក់ទាញ​មនុស្ស​ជាច្រើន​យក​ចិត្ត​ទុកដាក់​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ពិភាក្សា​​នៅ​សិក្ខាសាលា​ “​ព្យាករណ៍​​សេដ្ឋកិច្ច​វៀតណាម ​ក្នុង​បរិបទ​​សេដ្ឋកិច្ច​លេខ​ ​និង ជំនោរ​រលក​ថ្មី​ - ​បន្ស៊ាំ​ និង បង្វែ​វិធីសាស្រ្ត​អាជីវកម្ម​”។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ចូលរួម​​កម្មវិធី Shark Tank Viet Nam - ​ អាជីវកម្ម​​​ប៊ីលាន​​ ផ្សាយ​នៅលើ​កម្មវិធី​នៃ​ទូរទស្សន៍​វៀតណាម​។ រូបថត៖ ឯកសារ


 រាល់​ម៉ោង​​ចែក​រំលែក​បទ​ពិសោធន៍​របស់​បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ក្រោម​​ប្រធាន​បទ​ “កំហុស​នាំ​ឱ្យ​បរាជ័យ​​នៃ​ធុរកិច្ច​ថ្មី​”។ រូបថត៖ ឯកសារ


 បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ថតរូប​អនុស្សាវរីយ៍​រួមនឹង​សមាជិក​កម្មវិធី Shark Tank Viet Nam ​-​ អាជីវកម្ម​​​ប៊ីលាន​។ រូបថត៖ ឯកសារ​


នៅ​សម្ពន្ធ​ក្រុម​ហ៊ុន NexTech ​ នៃ​ពាណិជ្ជករ​ បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) សព្វថ្ងៃ​ភាគច្រើន​ជា​បុគ្គលិក​វ័យ​ក្មេង​ ពោរពេញ​ទៅ​ដោយ​ទឹក​ចិត្ត​ក្នុង​ការងារ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 រឿង​រ៉ាវ​ចែក​រំលែក​អំពី​ធុរកិច្ច​ថ្មី នៃ បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) មាន​ប្រយោជន៍​សម្រាប់​សហគ្រាស​វ័យក្មេង​ ដែល​ចាប់​ផ្តើ​មធុរកិច្ច​ថ្មី​។ រូបថត៖ ឯកសារ​

 

ឆ្នាំ​២០១៤ NextTech ជាបន្តបន្ទាប់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ដូចជា៖ ដំណោះស្រាយ​ទូទាត់​កាត់​ឥណទាន​លើ​ទូរសព្ទ​​ដៃ mPOS ​ ឌី​ជិថល​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ឆ្លង​ព្រំដែន WeShop ​ ដំណោះស្រាយ​ភស្តុភាដឹក​ជញ្ជូន​ ​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក Boxme ​ ឬ​កាបូប​អេឡិច​ត្រូនិក​លើ​ទូរសព្ទដៃ Vimo ​ជាដើម​ ព្រមទាំងបើកទូលាយ​សកម្មភាព​ចេញ​ទៅ​ប្រទេស​ជាច្រើន​ដូចជា៖ អាមេរិក ឥណ្ឌូនេស៊ី​ សិង្ហបរីជាដើម​។
 

ពាណិជ្ជករ​បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ក៏ជា​អ្នក​បាន​ជ្រើស​រើស​ ក្នុង​ចំណោម​មនុស្ស​ទាំង​១០នាក់​ ដែល​មាន​ឥទ្ធិពល​ធំ​ ដល់​អ៊ីធើ​ណែត​នៅ​វៀត​ណាម​​ ដំណាក់កាល ​២០០៧ - ២០០១៧។​​

ជិត​២០​ឆ្នាំ​ ពលកម្ម​មិន​ខ្លាច​នឿយ​ហត់​ ដោយ​ការ​ច្នៃ​ប្រឌិត​មិនឈប់​ឈរ​ សព្វថ្ងៃ​សហគ្រាស​ បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh)  “​ច្រវាចែវ​រឹងមាំ​” នាំ​ NextTech ក្លាយជា​សម្ពន្ធ​ក្រុមហ៊ុន​នាំមុខ ផ្នែក​​ខាង​វិស័យ​បច្ចេកវិទ្យា​ថ្មី​ដូចជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ទូទាត់ប្រាក់​អេឡិច​ត្រូនិក​ ហិរញ្ញវត្ថុ​ និង logistic ជាដើម​។​

NextTech Group សព្វថ្ងៃ​មាន​ក្រុម​ហ៊ុន​សមាជិក​ចំនួន​២០​ ដោយ​មាន​បុគ្គលិក​២០០០នាក់​ នៅ​ប្រទេស​វៀតណាម​ និង ប្រទេស​ចំនួន​៨ លើ​សកលលោក​ ដូចជា៖​ បាង​កក់ (ថៃ) Guangzhou និង Shenzhen (ចិន) Jakarta (ឥណ្ឌូនេស៊ី) Kuala Lumpur (ម៉ាឡេស៊ី) Manila (ហ្វីលីពីន​) ភ្នំ​ពេញ​ (កម្ពុជា) សិង្ហបុរី និង Yangon (មីយ៉ាន​ម៉ា) សកម្មភាព​នៅ​វិស័យទាំង​​៤​៖  ពាណិជ្ជកម្ម​អេឡិចត្រូនិក​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ សេវាកម្ម​ភស្តុភា​ និង បច្ចេកវិទ្យា​អប់រំ​ ជាមួយ​នឹង​បរិមាណ​ដោះដូរ​ចំនួន​​ ២,៥​ប៊ីលាន​ដូល្លាអាមេរិក​ នា​ឆ្នាំ​២០១៩។ ពាណិជ្ជសញ្ញា​​របស់​ NextTech Group តែង​ធ្វើ​ដំណើរ​នាំ​មុខ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ចូល​រួម​សម្ពន្ធ​សហគ្រាស​​ ​សហករ​ពាណិជ្ជកម្ម​ជាមួយ​នឹង​អ្នក​ម៉ៅការ​ទំនុក​ចិត្ត​លើ​សកលលោក​ដូជា​៖​ SBI (ជប៉ុន) FMO (Netherland) Actis (អង់គ្លេស) Vina Capital (វៀតណាម) Alibaba និង​ Tencent (ចិន)។​

 ថ្មី​ៗនេះ Nexttech បាន​បង្ហាញពី​មូលនិធី​គាំពារ​ធុរកិច្ច​ថ្មី​​ដំណាក់កាល​ថ្មី​ - ​​រួមដំណើរ​នឹង​មិត្ត​យុវវ័យ​ធុរកិច្ចថ្មី​ ជាមួយ​គោល​បំណង​ចង់​ NextTech គឺជា​រាន​ផ្លោង​សម្រាប់​​ពាណិជ្ជករ​​បច្ចេកវិទ្យា​រាប់លាន​នាក់ ​នៅវៀតណាម​ និង តំបន់​អាស៊ាន​។ ពាណិជ្ជករ​បង​ ង្វៀន​ ហ្វ័រប៊ិញ (Nguyen Hoa Binh) ឱ្យ​ដឹង​ថា យុទ្ធសាស្រ្ត​របស់ NextTech ​ គឺ​រួម​ដំណើរ​​​នឹង​សហគ្រាស​ប្រពៃណី​វៀតណាម​ ដើម្បី​លើក​ស្ទួយ​ ជំនួយ​ពួកគេ​យក​ឈ្នះលើ​ទីផ្សារ​ និង អនុវត្ត​​បច្ចេកវិទ្យា​ចូល​ផលិត​អាជីវកម្ម​៕​


 

អត្ថបទ៖ ប៊ិញ​វឹន រូបថត៖ ថាញ​យ៉ាង​ ឯកសារ​

បណ្តាអត្ថបទបានផ្សាយ