• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជួយឱ្យអង្គភាពអាជីវកម្មបង្កើនប្រាក់ចំណូលនៃការលក់ទំនិញ

ក្នុងបរិបទដែលជំងឺកូវីដ-១៩ កំពុងតែវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននោះ សេដ្ឋវិទូជាច្រើនបានជឿជាក់ថា ដើម្បីបន្តឈរជើងដ៏រឹងមាំនិងអភិវឌ្ឍន៍ គឺតម្រូវឲ្យសហគ្រាសវៀតណាមត្រូវផ្លាស់ប្តូរឌីជីថល និងអនុវត្តបច្ចេកវិទ្យាក្នុងការលក់ទំនិញតាមប្រព័ន្ធអនឡាញផងដែរ។

ដោយសារតែការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចគឺជាដំណោះស្រាយមួយដែលជួយគាំទ្រនិងជួយឱ្យអង្គភាពអាជីវកម្មមានឱកាសកាន់តែច្រើនក្នុងការស្វែងរកអតិថិជនថ្មី និងសន្សំសម្ចៃថ្លៃប្រតិបត្តិការ។ លោក Nguyen Thien Phuc នាយកប្រតិបតិ្តនិងអាជីវកម្មនៃក្រុមហ៊ុន Innovative Hub វៀតណាមបានមានប្រសាសន៍ថា ដើម្បីលក់ឱ្យមានប្រសិទ្ធភាពនៅតាមប្រព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម វាចាំបាច់ត្រូវប្រើប្រាស់ឌីជីថលឆ្លាតវៃក្នុងយុទ្ធសាស្រ្តទីផ្សាររបស់អង្គភាពអាជីវកម្ម ដើម្បីនាំមកនូវលទ្ធផលល្អប្រសើរថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរអង្គភាពអាជីវកម្មត្រូវផ្តោតការយក ចិត្តទុកដាក់បន្ថែមទៀតក្នុងការកសាងការទទួលស្គាល់ម៉ាក់យីហោរបស់ខ្លួននៅពេលអ្នកទិញបច្ចុប្បន្នតែងតែចូលមើលតាមបណ្តាញ អ៊ីនធឺរណែត ឧបករណ៍ជំនួយស្វែងរកនៅលើគេហទំព័ររបស់អ្នកផ្គត់ផ្គង់ជាដើម។ លោក Nguyen Thien Phuc បានបន្ថែមទៀតថា៖ «ជាបឋម អង្គភាពអាជីវកម្មត្រូវតែមានគេហទំព័រ ហើយទី ២ ប្រសិនបើអង្គភាពអាជីវកម្មបានជ្រើសរើសយកបណ្តាញតាមប្រព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្មរួចជាស្រេចហើយ ពួកគេគប្បីចូលរួមក្នុងការសម្របសម្រួលជាមួយភាគីនានា ឬសូម្បីតែក្រុមហ៊ុនដៃគូ ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម ដែលត្រូវធានាប្រសិទ្ធភាពនៅលើបណ្តាញនោះ។ ក្រៅពីការដែលយើងមានផលិតផលល្អហើយ យើងគួរតែមានរូបភាពនិងព័ត៌មានល្អអំពីខ្លឹមសារនៃផលិតផល ដោយធានាថា វាត្រូវតែមានភាពសមស្រប ត្រឹមត្រូវនិងពេញលេញជាដើម។ ដោយ ហេតុនេះអាចជួយឱ្យអ្នកទិញទំនិញស្វែងរកផលិតផលកាន់តែល្អប្រសើរឡើង ហើយបន្ទាប់មកពួកគេក៏មានទំនុកចិត្តទៅលើយើងថែមទៀតផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top