• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា

កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ឥណ្ឌាលើកទី ២១
 

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ឥណ្ឌាលើកទី ២១ ត្រូវបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីវាយតម្លៃលើស្ថានភាពអនុវត្តន៍សកម្មភាពនិងកម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា។ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានបានចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធានក្រុមពិសេសទទួលបន្ទុកគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) ឆ្នាំ ២០២១ នោះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានវាយតម្លៃខ្ពស់ចំពោះរាល់ការចូលរួមចំណែក និងការជួយឧបត្ថម្ភរបស់ឥណ្ឌាក្នុងការអនុវត្ត គំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) សម្រាប់ដំណាក់កាល ២០២១៦ ២០២០ ហើយស្នើឱ្យឥណ្ឌាបន្តគាំទ្រអាស៊ានក្នុងការអនុវត្តផែនការការងារ IAI សម្រាប់ដំណាក់កាលទី ៤ (២០២១-២០២៥) ដែលត្រូវបាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ធ្វើការអនុម័តកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top