នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់កម្ពុជា ឆ្នាំ២០១៨ គណៈប្រតិភូខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) ដឹកនាំដោយលោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល
ថ្នាក់ដឹកនាំខេត្ត Binh Duong ប្រគល់អំណោយជូនតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល(រូបថត៖baoquankhu7.vn)
អញ្ជើញទៅដល់ខេត្តកណ្តាល គណៈប្រតិភូខេត្ត Binh Duong បានជូនពរឆ្នាំថ្មីដល់គណៈអភិបាលខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ហើយក្រុមគ្រូពេទ្យយោធាខេត្ត Binh Duong ក៏បានពិនិត្យសុខភាព ផ្កល់ថ្នាំ និងប្រគល់អំណោយជួនប្រជាជនសរុបចំនួន ៤០០ នាក់ដែរ។
នៅក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Binh Duong និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាលក៏បានរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមកំណត់ហេតុស្តីពី ការចងសម្ព័ន្ធមេត្រីភាពដំណាក់កាល ២០១៧-២០១៩ ផងដែរ។
តាមកាសែតកងទ័ពប្រជាជនអនឡាញ