13/05/2020 10:21 GMT+7 Email Print Like 0

ពង្រីកតួនាទីនៃ “ឧស្សាហកម្មផលិតកម្មនិងកែច្នៃ” ធ្វើជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច

 ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០  ជំងឺរាតត្បាត  COVID-19 បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ផលិតកម្ម​របស់​វៀតណាម។ 
 
ផលិតកម្ម​ឧស្សាហកម្មនៅក្នុងខែមេសា ត្រូវបានប៉ាន់ប្រមាណថា នឹងថយចុះ ១០.៥% បើប្រៀបធៀប​នឹងរយៈ​ពេល​ដូច​គ្នានៃឆ្នាំមុន និងជាការថយចុះម្តងគត់នៅក្នុងខែមេសា ដំណាក់កាលពីឆ្នាំ ២០១៦ រហូតដល់​បច្ចុប្បន្ន​។ ពោលគឺ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) សម្រាប់​ឧស្សាហកម្ម​ទាំង​មូល បានកើនឡើងត្រឹមតែ ១,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេ​លដូចគ្នា​កាលពីឆ្នាំមុន ដែលជាកម្រិត​ទាប​បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាមបានវាយតម្លៃថា៖ “ត្រូវតែជំរុញខ្លាំងឧស្សាហកម្មឧបត្ថម្ភ។ បច្ចុប្បន្ននេះ ឧស្សាហកម្ម​នាំចេញ​ របស់វៀតណាម ភាគច្រើនគឺឧស្សាហកម្មប្រមូលផ្តុំនិងកែច្នៃ។ ហើយភាគ​រយ​នៃ​គ្រឿង​បន្លាស់​ក្នុង​ស្រុក​គឺ​ទាប​ណាស់។ ហេតុដូច្នេះ នៅពេលមានឧប្បត្តិហេតុដូចជាការរីករាលដាលនៃ COVID-19 បានធ្វើ​ឲ្យខ្សែ​សង្វាក់​តម្លៃ​ត្រូវរងការខូចខាតភ្លាមៗហើយជួបការលំបាកក្នុងការទាក់ទងផ្ទាល់នឹងប្រភពវត្ថុធាតុដើម”។
 
ដើម្បីជួយឧបត្ថម្ភ​ដល់សហគ្រាសឧស្សាហកម្មឱ្យជៀសផុតពីគ្រាលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាល COVID-19 ក្រសួង​ឧស្សាហកម្មនិងពាណិជ្ជកម្ម បានដាក់សំណើគោលនយោបាយជាច្រើនដល់រដ្ឋាភិបាល ស្តីពីដំណោះ​ស្រាយដើម្បីជួយឧស្សាហកម្មក្នុងស្រុក ឆ្លើយតបដោយ​មាន​ប្រសិទ្ធិភាព​ជាមួយ​នឹង​ផល​ប៉ះពាល់​នៃជំងឺ​ ក៏ដូច​ជាការអភិវឌ្ឍប្រកបដោយចីរភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ