20/07/2017 10:53 GMT+7 Email Print Like 0

ពង្រីកតួនាទីរបស់សមាគមកាកបាទក្រហមវៀតណាមក្នុងការធានាសន្តិសុខសង្គម


 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយថ្នាក់ដឹកនាំកាកបាទក្រហមវៀតណាម

នាព្រឹកថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយសមាគមកាក បាទក្រហម​វៀត​ណាម​ ជាអង្គការដើរតួរនាទីស្នូលក្នុងបុព្វ​ហេតុមនុស្សធម៌របស់ប្រ ​ទេសជា​តិ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង​ថា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីជានិច្ចកា​ល បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​សម្រាប់​សកម្មភាព​របស់​សមាគម។
 
លោកបានគូសបញ្ជាក់ថា សកម្មភាពរបស់សមាគម បន្តពង្រីកប្រពៃណី វប្បធម៌​ជួយ​គ្នា​ទៅវិញ​ទៅមកយ៉ាង​ល្អប្រសើរ​របស់ប្រទេស​ជាតិ។ ទន្ទឹ​មនឹងសកម្ម ភាពម​នុស្សធម៌ សមាគមក៏​បាន​រួមចំណែក​ទៅក្នុង​គោល​នយោបាយ​ធានាសន្តិសុខ​ សង្គមរបស់បក្ស​និង​រដ្ឋផងដែរ។  អញ្ជើញផ្តល់អនុសាសន៍​ស្តីពីសកម្មភាព​របស់ សមា គមនា​ពេលខាង​មុខ លោក Nguyen Xuan Phuc បានលើកច្បាស់​ថា សមា​គម គប្បី​បន្តពង្រីក​នូវតួនាទី​និង​ការទទួល​ខុសត្រូវ​របស់ខ្លួន ក្នុងបណ្តាសកម្មភាពមនុស្សធម៌ រួមចំណែក​ទៅក្នុងការ​ធានាសន្តិ​សុខសង្គម​ប្រទេស​ជាតិ​។ លោកនាយករដ្ឋ​មន្ត្រីមាន បំណងចង់ឲ្យសមាគមជម្រុញកិ​ច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ ទាក់​ទាញ​ការ​ជួយឧប​ត្ថម្ភ​ ពីសហគមន៍អន្តរជាតិផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ