ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន អញ្ជើញប្រគល់កិត្តនាមវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជនចំពោះគណៈ កម្មការបំភ័ន្ត អក្ខរៈឯកភាពមជ្ឈឹមភាគខាងត្បូង (រូបថតៈ qdnd)
នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន អញ្ជើញប្រគល់កិត្តនាមវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជន ចំពោះគណៈកម្មការបំភ័ន្ត អក្ខរៈឯកភាពមជ្ឈឹមភាគខាងត្បូង ដោយទទួលបានស្នាដៃពិសេសនាគ្រាសង្គ្រាម ប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។
អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ផ្នែកបំភ័ន្តអក្ខរៈជាផ្នែកវិទ្យាសាស្ក្រ បច្ចេក វិទ្យាសម្ងាត់ពិសេស តាមនោះ ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់សេចក្តីសម្រេចចិត្តនិងសារាចររបស់បក្ស រដ្ឋ ស្តីពីការងារបំភ័ន្តអក្ខរៈ។ លោកប្រធានរដ្ឋបានស្នើអោយផ្នែកបំភ័ន្តអក្ខរៈគប្បីប្រមូលផ្តុំធ្វើការ ស្រាវជ្រាវនិងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាអក្សរសម្ងាត់ សំដៅឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។ ទន្ទឹមជាមួយគ្នានោះ គប្បីផ្តោតសំខាន់លើការងារបណ្តុះបណ្តាលនិង អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានសមត្ថភាពជំនាញខ្ពស់ ខិតខំប្រឹងប្រែងគ្រប់គ្រងវិទ្យា សាស្ត្រ បច្ចេកវិទ្យាបំភ័ន្តអក្ខរៈ ដើម្បីកសាងផ្នែកបំភ័ន្តអក្ខរៈវៀតណាមទំនើបជាជំហានៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម